ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៥០នាទីយប់ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅសហការជាមួយប៉ុស្តិ៍ព្រែកថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចខ្ទមចាស់ដីឡូត៍គ្មានលេខ ផ្លូវ៣៦៩ ភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី ច័ន្ទវិរៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ អ៊ុន គន្ធារស្មី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ក្រោយពីឃាត់ចាប់សមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) សរុប២៣កញ្ចប់ (២កញ្ចប់ថង់ធំល្មម,២១កញ្ចប់ថង់តូច), កាំភ្លើងកែច្នៃបាញ់គ្រាប់កាំកង់១ដើម, គ្រាប់កាំកង់ចំនួន៩០គ្រាប់, ដាវ២ដើម, ដែកកេះ១, ប្រអប់ជ័រ១, ទុយោជរ័មុខកាត់សំរាប់ចូកថ្នាំញៀន៣កំណត់, ទូរស័ព្ទ១គ្រឿង គ្មានម៉ាកពណ៌ខ្មៅ ប្រើស៊ីុមលេខ ០១៥ ២៧៥៧៥៣ និងកូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សណ្តោស