អាសូរណាស់! បុរសម្នាក់ដើរតាមផ្លូវត្រូវរថយន្ដជាច្រើនគ្រឿងបុកកិនបែកក្បាលដាច់ដៃជើងស្លាប់យ៉ាងអាណោចអាធម៌

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើងតាមចិញ្ចើមផ្លូវសុខៗស្រាប់តែត្រូវរថយន្ដជាច្រើនគ្រឿងដែលបើកបញ្ច្រាសទិសជ្រុលមកបុកជាបន្តបន្ទាប់បណ្ដាលឲ្យដួលខ្ទាតជាច្រើនត្រឡប់ បែកទាំងក្បាល ដាច់ទាំងដៃនិងជើងស្លាប់ក្នុងថ្លុក។

ហេតុការណ៍នេះបានកើតឡើ ងកាលពីម៉ោងជាង៩យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចចន្លោះស្ពានលេខ៩និងលេខ១០ ទល់មុខបុរីហាយលែន តាមបណ្ដោយផ្លូវជាតិលេខ៦  ស្ថិត ក្នុងក្រុមទី១៧ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា ជនរងគ្រោះនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណ អាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លី ពណ៌ខ្មៅ អត់ពាក់អាវ បានដើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងខណៈដើរមកដល់ខាងមុខបុរីហាយលែនដែលជាចំណុចកើតហេតុពុំទាន់មានភ្លើងបំភ្លឺផ្លូវផងនោះ ស្រាប់តែមានរថយន្ដជាច្រើនគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនហើយមកបុកជនរងគ្រោះជាបន្តបន្ទាប់បណ្ដាលឲ្យដួលខ្ទាតប៉ើងជាច្រើនត្រឡប់បែកទាំងក្បាល ដាច់ដៃជើងស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ខែង បានសហការចុះត្រួតពិនិត្យព្រមទាំងបានរៀបចំយកសាកសពបញ្ជូនទៅតម្កល់ទុកនៅវត្តបាក់ខែង ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

image3 image1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print