បុរសម្នាក់ស្រវឹងបេីករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដេីម

ចែករំលែក៖

ភ្នំពេញ៖បង្គោលភ្លើងបំភ្លឺផ្លូវមួយដេីមបានវៀចនិងដាច់អំពូលភ្លើងធ្លាក់ទៅលើដីបណ្ដាលឲ្យបែកខ្ទេច ខណះដែរ បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹង រ៉េចង្កូតទៅបុកទាំងកំរោលបង្កឲ្យមានការភ្ញាក់ផ្អើលទំាងកណ្ដាលយប់ហេីយរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំបើកទៅមុខលែងរួច ។
ករណីគ្រោះថ្នាក់ចរាចរខាងលេីនេះ បានកេីតឡេីង កាលពីវេលាម៉ោង ១នឹង៤០នាទីរំលងអាធ្រាតឈាន​ចូល​ថ្ងៃ​ទី​៣ខែកក្តដាឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទល់មុខវិមានសន្តិភាព សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា បុរសដែលបើ​ក​រថ​យន្តបង្ក​មិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល៤០ឆ្នាំ ស្វិតជើងខាងឆ្វេងម្ខាង បើករថយន្តមួយគ្រឿងម៉ាក​RA​V​4​ស៊េរីឆ្នាំ២០០២ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4018 ។

ប្រភពដដែល បានបន្តទៀតថា ​មុនពេលកើតហេតុគេបានឃើញរថយន្តបង្កបើកបរយ៉ាងលឿន​ តាមបណ្តោយផ្លូវសហ​ព​ន្ធ័​រុស្សី​ក្នុង​ទឹ​សដៅពីកើតទៅលិច លុះបេីកមកដល់ចំណុចកើតហេតុ​ស្រាប់តែរថយន្តបានរ៉េចង្កូតមកខាងស្តាំដៃ​ហើយ​ក៏​បុក​និ​ងបង្កោលភ្លើងតែម្តង ។ ក្នុងហេតុការណ៍នោះដែរអ្នកបើកបរមានសភាពស្រវឹងជោគជំោពេលដែលសមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួននឹងសួ​រ​នាំ គឺអ្នកបើកបរមិនបានចុះពីឡានទេ ហើយនិយាយតែពាក្យដដែលៗថា គេអត់មានបុកអ្វីផង ។

ក្រោយកើតហេតុសម្ថកិច្ចបានធ្វើការវាស់វែង និងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរជេីងគោករាជធានីភ្នំពេញ ដើ​ម្បី​ធ្វើ​កា​រដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋ ៕​

20150703-125653.jpg

20150703-125659.jpg

...

20150703-125703.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print