image2-1

នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ជនសង្ស័យ៣នាក់ប្រើប្រាស់ថ្នាំញៀននៅប្លុកបុរីកីឡា

nkd-36x6_outline

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យទាំងនេះប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូត៍ក្រោយអគារបូរីកីឡា ក្នុងសង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ អិន សុវណ្ណធូ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅម្ដុំអរិយក្សត្រ មុខរបបពុំពិតប្រាកដ ទី២ឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅម្ដុំកោះក្របី មុខរបបពុំពិតប្រាកដ និងទី៣ ឈ្មោះ អុង សូរិយា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅម្ដុំបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ដឹកនាំដោយ លោក ក្រេត សិខរិន អធិការរងទទួលផែនយុតិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយសម្ងំជក់គ្រឿងញៀន នៅចំណុចដីឡូត៍ខាងក្រោយបុរីកីឡា ក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់រួមជាមួយសម្ភារសម្រាប់ជក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមនីតិវិធី៕

image2-1

ដោយ៖ ស រស្មី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print