បើកលឿនដល់ផ្លូវកោងបត់អត់ទាន់ជ្រុលបុកបង្គោលភ្លើងស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង និងយុវជនម្នាក់ទៀតរងរបួសជាទម្ងន់ បន្ទាប់ពីជនរងគ្រោះខាងលើ បានបើកម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវកោងបត់អត់ទាន់ ជ្រុលទៅបុបង្គោលភ្លើងពេញមួយទំហឹង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិជាតិលេខ៥ ចំណុចមុខសាលាបំពេញវិជ្ជារៀបរយខេត្ត ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលជិះម៉ូតូបុកបង្គោលភ្លើងនេះ ម្នាក់ឈ្មោះសុខ វិរៈសិដ្ឋ អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៌ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ សេង រដ្ឋាអាយុ១៨ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំផ្សារ ស្រុបរិបូរណ៌ ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ។

សមត្ថកិច្ចអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានជិះម៉ូតូធំម៉ាក HYOSUNG ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-7177 ក្នុងដំណើរពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាផ្លូវកោងពេលនោះ មានរថយន្តមកពីមុខ ហើយខ្លួនបានគេច ក៏ជ្រុលទៅបុកបង្គោលភ្លើងតែម្តង បណ្តាលអោយឈ្មោះសុខ វិរៈសិដ្ឋជិះពីក្រោយផ្លោងប៉ើងចេញពីម៉ូតូបោកក្បាលស្លាប់នឹងថ្នល់តែម្តង ចំណែកឈ្មោះសេងរ ដ្ឋា ជាអ្នកបើកម៉ូតូបានរងរបួសជាទម្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅឋាន ចំណែកម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន៕

kpc-7 kpc-2 kpc-5 kpc-4 kpc-6 kpc-3 kpc-1

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print