nkd

ឮមិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ជិះម៉ូតូមកមើលត្រូវកុងតឺន័របុកស្លាប់ និងម្នាក់ទៀតរបួស

nkd-36x6_outline

ភ្នំពេញ៖ ត្រឹមរយៈពេល១ម៉ោងតែប៉ុណ្ណោះគ្រោះថ្នាក់ចរារណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឆក់យកជីវិតមនុស្ស២នាក់ និងម្នាក់ទៀតរបួសបាក់ជើង បន្ទាប់ពីយុវជនម្នាក់ត្រូវរថយន្តធុនត្រា បើកបុកបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាង តន្ត្រីបុប្ផាជាយជ្រុងថ្មី ក្រោមមកសមត្ថកិច្ចបានយកទូរស័ព្ទខលស្វែងរកក្រុមគ្រួសារក៏ខលចូលបុរសម្នាក់ដែលធ្វើការជាមួយគ្នាប្រាប់ពីដំណើរ និងមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូមកមើលជាអកុសលក៏ត្រូវរថយន្តកុងតឺន័របើកបុកនិងកិនបណ្តាលឲ្យស្លាប់និងម្នាក់ទៀតរបួសធ្ងន់។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះឈ្មោះគឹម សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1O-6092 ធ្វើដំណើរតាមបណ្តោយជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បុងខណៈមកដល់ចំណុចកើតហេតុក៏បានបតឆ្វេងឆ្លងផ្លូវពេលឆ្លងជិតផុសស្រាប់តែមានរថយន្តម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នុះពេញ2N-7778 បើកបរដោយឈ្មោះហម ច័ន្ទតារា ហៅគឺ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក អេសីុលីដា ស្នាក់នៅផ្ទះលេខ១៨៩ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់មុខផ្សារចោមចៅ តាមបណ្តោយផ្លូវវេងស្រេងក៏ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗរួមទាំងតៃកុងរថយន្តយកទៅប៉ុស្តិ៍ចោមចៅ។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងឆែកឆេររកឃើញទូរស័ព្ទមួយគ្រឿងទើបធ្វើការឆែករកលេខខលទៅក្រុមគ្រួសារហើយបានចូលទៅលេខមិត្តភក្តិម្នាក់ឈ្មោះមិន ចន្តា ភេទប្រុស ដែលធ្វើការជាមួយគ្នា ស្នាក់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីខលប្រាប់ដំណើររឿងសព្វគ្រប់ហើយឈ្មោះមិន ចន្តា បានជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1F-9988 ចេញពីខណ្ឌសែនសុខឌុបគ្នាជាមួយឈ្មោះសុងវិរះ ភេទប្រុស អាយុ២៧ឆ្នាំ ដើម្បីមកមើលមិត្តភក្តិដែលត្រូវថយន្តធុនត្រាបុលស្លាប់។ ខណៈមកជិតដល់ខ្វះតែចំងាយប្រហែល២០០ម៉ែត្រទៀតទៅដល់ស្រាប់តែមានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ផែស្ងួតហុង ឡេងហួរ បើកមកពីក្រោយហើយបត់ស្តាំបណ្តាលឲ្យគៀរនិងកិនម៉ូតូបណ្តាលឲ្យឈ្មោះមិន ចន្តា ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកឈ្មោះសុង វិរះ រងរបួសបាក់ជើងម្ចាង។

សាក្សីដដែលបានបន្តទៀតថា បន្ទាប់ពីកិនម៉ូតូហើយរថយន្តបង្កបានបើកគេចខ្លួនរហូតទៅដល់ផែស្ងួតដែលនៅជិតទីនោះចំងាយប្រហែល៣០០ម៉ែត្រចូលក្នុងផែហើយចតរថយន្តចោលតៃកុងចុះគេចខ្លួនបាត់។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅជំនាញមកស្ទួចរថយន្តរួមទាំងម៉ូតូយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

image1 image4 image3 image2

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print