ម៉ូតូនិងរថយន្តបុកគ្នា របួសធ្ងន់ស្រាល៣នាក់នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់ ដែលរួមមានក្មេងតួចម្នាក់ផងនោះ បានរងរបួសធ្ងន់និង ស្រាល នៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌មួយ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវខ្វែង ចំណតរថយន្តខេត្ត ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរង ប្តីមានឈ្មោះ អេង លីអន អាយុ៣៤ឆ្នាំ កូនប្រុសឈ្មោះ អន លីសុផានិតុ អាយុ៥ឆ្នាំ ទាំងពីរនាក់រងរបួសធ្ងន់ បាក់ជើងឆ្វេងនិងបាក់ជើងស្លាំ រីឯស្ត្រីជាប្រពន្ឋបានរងរបួសស្រាល ជនរងគ្រោះខាងលើ មានទីលំនៅភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានបានអោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ខាងលើបានជិៈម៉ូតូ ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១F.៣២៤៨ ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុ ដែលជាផ្លូវប្រសព្វគ្នា៤ទិស ក៍មានរថយន្តមួយគ្រឿង ម៉ាកកាមរីពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ ២L.៧៤៤៣ បើកបរដោយបុរសឈ្មោះ រ៉ន សុជា អាយុ២៥ឆ្នាំ មានទីលំនៅ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកមកពីទិសខាងជើងទៅត្បូង បុកម៉ូតូជនរងគ្រោះពេញទំហឹង តែម្តង បណ្តាលអោយ ពីរនាក់ប្តីប្រពន្ឋ និងកូនរងរបួសធ្ងន់និងស្រាល ហើយត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។ក្រោយពេលកើតហេតុ ម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី ។ ចំណែកឯកមធ្យោបាយបង្ករ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

image image image image image

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print