play

បញ្ជូនជនសង្ស័យសម្លាប់នារីបុគ្គលិកក្លឹប៥៥ទៅកាន់តុលាការ

nkd-36x6_outline

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ ដែលជាឃាតកសម្លាប់នារីរងគ្រោះ ឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ ជាបុគ្គលិកក្លឹប៥៥នោះ ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ឈ្មោះយ៉េន សុបញ្ញា បានបញ្ជាក់ថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃតែម្នាក់ឯងពិតប្រាកដមែន ដោយសារឥទ្ធិពលថ្នាំញៀន គ្មានមនោសញ្ចេតនា និងក្តីមេត្តានៅក្នុងខ្លួននោះទេ ។

គួររំលឹកថា សពនារីម្នាក់ត្រូវឃាតករឹតក សម្លាប់ហើយរុំភួយ ចងរឹតនិងខ្សែ នីឡុងយកទៅប្លុងចោលនៅលើគំនរសំរាមមួយកន្លែងនៅចំណុចក្បែរ ដងផ្លូវបេតុង ១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កភាពភ្ញាក់ផ្អើល កាលពីម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានស្រាវជ្រាវទើបដឹងថា សពខាងលើឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយហេតុការណ៍នេះ កើតឡើង កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យជាឃាតករហូតដល់ស្រុកកោះធំ ខេត្តកណ្តាល ទើបចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

តាមចម្លើយសារភាពរបស់ ឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួន និងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួនបានខ្ចីសោផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថា នាំស្រីមកដេក។ បន្ទាប់មក រូបគេបានទូរស័ព្ទរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដែលបានដាក់បញ្ចាំ៣០ដុល្លារ តែមិនមានលុយលោះយកវិញ។ លុះបន្ទាប់មក ខ្លួនក៏បានយកខ្សែភ្លើងរឹតកជនរងគ្រោះសម្លាប់ និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំ និងចងខ្សែពីក្រៅមួយជាន់ទៀត ច្រកចូលក្នុងថង់ធំ រួចលើកដាក់លើតួម៉ូតូដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមដើម្បីប្លន់យកទ្រព្យសម្បត្តិ ៕

play re-1 re4 32-3 1-163 4-97 443

ដោយ៖ ថាច់ យ៉ាត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print