img_8138

អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុង៤ខ្សែ ក្នុងសង្កាត់ទៀន សង្កាត់រលួស និងសង្កាត់ស្ពានថ្ម

nkd-36x6_outline

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសសៃដែក ចំនួន៤ខ្សែ មានប្រវែងសរុប ៩៨០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ទៀន សង្កាត់រលួស និងសង្កាត់ស្ពានថ្ម។

ក្នុងឱកាសនោះ លោកអភិបាល បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលើកឡើងអំពីការអភិវឌ្ឍនានាលើគ្រប់វិស័យនៅពាសពេញផ្ទៃប្រទេសនិយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាក់ស្តែង ផ្លូវបេតុងថ្មី៤ខ្សែដែលនឹងបើកការដ្ឋានស្ថាបនានាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបចិញ្ចឹមជីវិត ព្រមទាំងផ្តល់នូវផាសុខភាព សោភណ្ឌភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង០៣ ។

លោកអភិបាលក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ ដោយសារគម្រោងនេះ ជាគម្រោងដែលបងប្អូន ជាអ្នកទទួលផលដោយផ្ទាល់ ព្រមទាំងសូមការយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលបណ្តាលមកពីការអនុវត្តគម្រោងនេះ ដើម្បីឲ្យការអនុវត្តដំណើរការបានដោយជោគជ័យ និងឆាប់បានប្រើប្រាស់។

ជាមួយគ្នាលោកអភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលទទួលការ សូមអនុវត្តគម្រោងរបស់ខ្លួនឲ្យស្របតាមកិច្ចសន្យាសាងសង់ និងស្ថាបនាផ្លូវទាំងនេះឲ្យបានឆាប់រហ័ស និងមានគុណភាពប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថាៈ ផ្លូវបេតុងទាំង៤ខ្សែនេះជាផ្លូវបេតុងសសៃដែក ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ក្នុងសង្កាត់ចំនួន៣ រួមមាន៖

– សង្កាត់ទៀន ០១ខ្សែ ស្ថិតក្នុងភូមិកន្ទុយទឹក មានប្រវែង ៣៦៦ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ
– សង្កាត់រលួស ០១ខ្សែ ស្ថិតក្នុងភូមិព្រះធាតុ មានប្រវែង ៣៧២ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ
– សង្កាត់ស្ពានថ្ម ០២ខ្សែ ដោយ០១ខ្សែ ស្ថិតក្នុងភូមិស្ពានថ្ម ប្រវែង ១០៤ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និង០១ខ្សែទៀត ស្ថិតក្នុងភូមិអញ្ចាញ ប្រវែង ១៣៨ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ៕

img_8137 img_8143 img_8142 img_8138 img_8140

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print