មានការឆ្លងវីរុស្ស៊ីហ្សីការ៥ករណីទៀតក្នុងមួយថ្ងៃ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

ចែករំលែក៖

កាលពីព្រឹកថ្ងៃតី២០ ខែវិច្ឆិកា មន្ទីរសុខាភិបាលទីក្រុងហ៊ូជីមិញបានប្រកាសឲ្យដឹងថា មានករណីឆ្លងវីរុស្សហ្ស៊ីកា៥ករណីថ្មីនៅថ្ងៃទី១៩ ខែវិច្ឆិកា ។ មកទល់ពេលនេះ ទីក្រុងហ៊ូជីមិញមានករណីឆ្លងរហូតដល់ទៅ៥៧ករណី ស្ថិតនៅស្រុកខ័ណ្ឌចំនួន១៥ក្នុងចំណោម២៤ ។

អ្នកឆ្លងនៅក្នុងខ័ណ្ឌ BinhThanh មានច្រើនជាងគេ សរុបមាន១១ករណី បូកទាំង២ករណីថ្មីកាលពីថ្ងៃទី១៩ ខែវិច្ឆិកាផងដែរ ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល វីរុសហ្ស៊ីការ អភិបាលរងទីក្រុងហ៊ូជីមិញ លោកស្រី Nguyen Thi Thu បានរំលឹកជាច្រើនលើកច្រើនសារដល់មន្ត្រីនៅក្នុងតំបន់ បង្កើនសកម្មភាពទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពបំផុត ។ ការកម្ចាត់មូស គឺជារឿងសំខាន់បំផុតនៅក្នុងការទប់ស្កាត់ឆ្លងរាលដាលវីរុស្សហ្ស៊ីកា ។

តាមរបាយការណ៍របស់មជ្ឈមណ្ឌុលសុខាភិបាលបង្កាទីក្រុងហ៊ូជីមិញ ខណ្ឌលេខ១១ គឺជាទីតាំង ដែលមានការឆ្លងរាលដាលច្រើនជាងគេបំផុត ហើយនៅទីនោះមានភាគច្រើនជាជនជាតិចិនរស់នៅ ។ តាមទំនៀបទំលាប់ជនជាតិចិន តែងតែធ្វើពិធីសែនព្រេននៅក្នុងផ្ទះ ដូច្នេះមន្ត្រីក្នុងតំបន់បានស្នើឲ្យពលរដ្ឋឧស្សាហ៍ប្តូរទឹកនៅក្នុងថូផ្ការ ដើម្បីកំឲ្យមូសកើតបាន។

ការឆ្លងរាលដាលវីរុស្សហ្ស៊ីកាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសវៀតណាម ក៏ដូចជាពលរដ្ឋនៅប្រទេសជិតខាងតំបន់អាស៊ានទាំងមូល ៕

ase-16 zika_ezxu

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print