Update: បង្ក្រាបគ្រឿងញៀនយ៉ាងកក្រើកខណ្ឌមានជ័យ ឃាត់ខ្លួន១២នាក់ រកឃើញថ្នាំញៀន៥៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ១១នាក់ និងគ្រឿងញៀន៥៩កញ្ចប់តូច ត្រូវបានកម្លាំងការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញចុះបង្រ្កាបបានក្នុងទឹកដីខណ្ឌមានជ័យ កាលវេលាម៉ោង១២នឹង ៣០នាទីថ្ងៃត្រង់ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅជាប់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្នុងកិច្ចប្រតិបត្ដិការនេះដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសរាជធានីភ្នំពេញ និងមានការសហការជាមួយលោកវរសេនីយ៍ត្រីម៉េង វិមានដារ៉ា អធិការរង នៃអធិការរដ្ឋាននគរបាលខណ្ឌមានជ័យទទួលបន្ទុកនគរបាលយុតិ្តធម៌ បានចុះបង្ក្រាបទីតាំងជួយដូរនិងប្រើប្រាស់គ្រឿងញៀន នៅតំបន់អនាធិបតិយ្យត្រង់ចំណុចផ្លូវ៦០ម៉ែត្រ។

ក្នុងកិច្ចប្រតិបត្ដិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់(ស្រី២នាក់) រួមជាមួយវត្ថុតាងមានគ្រឿងញៀន(ក្រាមសថ្លា)ចំនួន៥៩ កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ដនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

img_8197 img_8167 img_8209 img_82085-62 1-166-768x576 2-164 4-100

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print