as-72

គោយន្តកន្ត្រៃដឹកសណ្តាប់ប៉ះជាមួយម៉ូតូបណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ស្លាប់

nkd-36x6_outline

ខេត្តសៀមរាប៖ គោយន្តកន្ត្រៃមួយគ្រឿងដឹកសណ្តាប់បានប៉ះជាមួយម៉ូតូ បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់រងរបួសធ្ងន់ និងបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ភូមិគោកពោធិ ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ។

នគរបាលស្រុកពួកបានឲ្យដឹងថា ករណីនេះបណ្ដាលមកអ្នកបើកគោយន្តកន្ត្រៃ បត់ឆ្វេងមិនមានការប្រុងប្រយ័ត្ន ហើយអ្នកបើកម៉ូតូឡើងជែងគោយន្តកន្រ្តៃ ក៏មិនប្រុងប្រយ័ត្នដូចគ្នា ទើបធ្វើអោយម៉ូតូប៉ះគោយន្តដួល ហើយត្រូវបានគោយន្តកិនស្រ្តីម្នាក់ដែលអង្គុយខាងក្រោយស្លាប់ រីឯអ្នកបើកម៉ូតូ លោតស្ទុះលោតផុត។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ លេង ហូវ ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិកើតហេតុ រីឯអ្នកបើកបរម៉ូតូមានឈ្មោះ សេង សាវេត ភេទស្រី អាយុ ៣០ឆ្នាំ បើកម៉ូតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1K:7089 ។ ចំណែកឯអ្នកបើកបរគោយន្តកន្ត្រៃមានឈ្មោះ តង ប៉ាត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ៕

ee-14 as-72

ដោយ៖ ថាច់ យ៉ាត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print