neatt

តុលាការពុំទាន់សម្រេចទេ ករណីក្មេងស្ទាវផ្ទុះជម្លោះបែកផ្សែងជាមួយមេប៉េអឹមរងផ្ទៃប្រទេស

nkd-36x6_outline

ភ្នំពេញ៖ រហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះករណីក្មេងស្ទាវផ្ទុះជម្លោះបែកផ្សែងជាមួយមេប៉េអឹមរងលើផ្ទៃប្រទេស ។

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជូនក្មេងស្ទាវរូបនេះ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីជម្លោះជាមួយលោក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ប៉ុន្តែក្រោយការសាកសួរ ជាច្រើនម៉ោងតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

លោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ថា តុលាការបានបញ្ចប់ការសាកសួរយុវជនរូបនេះហើយ តែពុំទាន់សម្រេចចោទប្រកាន់ ឬ យ៉ាងណានៅឡើយទេ ។

គួរបញ្ជាក់ថា ក្មេងស្ទាវម្នាក់ឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ ជាយោធា និងត្រូវជាកូនវេជ្ជបណ្ឌិតម្នាក់ មានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា និយាយថា មុនពេលកើតហេតុ រថយន្តរបស់ក្មេងស្ទាវ បានបើកថយហើយពេលនោះប៉ះរថយន្តរបស់លោក លោកក៏ចុចសីុផ្លេ។ ស្រាប់តែក្មេងស្ទាវ ស្រាប់តែចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។

មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្ត ដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ ក៏ឃាត់យកទៅខណ្ឌភ្លាមៗ តែម្តង ៕

neatt

ដោយ៖ ចេស្តា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print