រថយន្តមួយគ្រឿងបើកដោយនារីម្នាក់ក្នុងល្បឿនលឿនមិនបានប្រយ័ត្នខណៈមកដល់ចំណុចផ្លូវកោងជ្រុលបុករថយន្តឡិចស៊ីសដែលចតស្ងាម និងទៅបុកទ្វារផ្ទះសំណាក់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារនារីម្នាក់ទំនងជាស្រវឹងបានបើករថយន្តម៉ាក​ព្រូសមួយគ្រឿងចុះពីលើស្ពានអាកាស់ស្ទឹងមានជ័យក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោង​មិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តឡិចស៊ីសដែលម្ចាស់ចតស្ងាមនៅខាងមុខផ្ទះសំណាក់បណ្តាលឲ្យរងការខូចខាតហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលបុកទ្វារផ្ទះសំណាក់ទៀតសំណាងមិនមាននាក់រងរបួសធ្ងន់ ។

p1

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែងតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់​បឹងសាឡាង ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់បានបើក​រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-1308 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង និងចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន​ខណៈមកដល់ចំណុច​ផ្លូវកោកដោយមិនបានបន្ថយល្បឿនក៏ជ្រុលបុករថយន្តឡិសស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-5772 ដែលចតស្ងាមនៅខាងមុខផ្ទះសំណាក់ដែលម្ចាស់ឡើងទៅដេកបាត់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកទ្វារផ្ទះសំណាក់ទៀត តែសំណាងល្អមិនមានរងរបួសដល់​មនុស្ស ឬបង្កអោយមានអ្នកស្លាប់ទ្បើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងបានធ្វើការសម្របសម្រួលគ្នាជាជំហ៊ានដំបូង ដោយធ្វើការសម្របសម្រួលគ្នាមិនត្រូវ ក៏សម្រេចទំនាក់ទំនងទៅនគរបាលជំនាញមកធ្វើការវាសវែងយករថយន្តបង្កទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕

p2

p3

...

ដោយ៖ ចាន់ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print