បង្ក្រាបបាតុកម្ម ប៉ូលិសនេប៉ាល់បាញ់បាតុករបណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់

ចែករំលែក៖

ប៉ូលិសនៅក្នុងប្រទេសនេប៉ាល់បានបាញ់សម្លាប់ក្រុមបាតុករយ៉ាងតិច២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១០ ខែសីហា បន្ទាប់ពីពួកគេបានវាយប្រហារទៅលើអគារទាំងឡាយអំឡុងពេលធ្វើបាតុកម្មមួយប្រឆាំងទៅលើសេចក្តីព្រាងច្បាប់ស្តីអំពីការកែទម្រង់រដ្ឋបាល ស្ថិតនៅក្នុងរដ្ឋ Himalayan នោះ ។

Nepalese police baton charge to disperse activists of Nepal's opposition parties during a demonstration against Prime Minister Baburam Bhattarai in Katmandu, Nepal, Wednesday, May 30, 2012. Nepal sank into political turmoil after lawmakers failed to agree on a new constitution, leaving the country with no legal government. Nepal's opposition parties said they will team up to topple the government, as they accused the prime minister Wednesday of having no moral or legal grounds to stay in power ahead of new elections. (AP Photo/Niranjan Shrestha)

ពលរដ្ឋរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានគាំទ្រគម្រោងពុះចែកខេត្តរបស់ពួកគេដែលធ្លាប់រស់នៅនោះឲ្យទៅជាពីរខេត្ត ហើយនេះដែលជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធនៅក្នុងតំបន់ស្របតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញសហព័ន្ធដែលទីក្រុង Kathmandu មានការសង្ឃឹមនឹងបញ្ចប់កិច្ចការនៅក្នុងខែនេះ ។

លោក Rajesh Kumar Lal Karna ប៉ូលិសក្នុងតំបន់បានប្រាប់រ៉យទ័រថា ក្រុមបាតុករច្រើននាក់បានរំលោភបំពានទៅលើបម្រាមគោចរណ៍ក្នុងទីក្រុង Surkhet ដោយគប់ដុំថ្មទៅលើអគារសាធារណៈ និងអគារឯកជន ។ ពួកគេទម្លុះរបងការពាររបស់អគាររដ្ឋាភិបាល ព្យាយាមដុតផ្ទះអ្នកនយោបាយ បំផ្លាញការិលាល័យគណបក្សនយោបាយដែលគាំទ្រដល់ការកែទម្រង់រដ្ឋបាល ។

លោកបន្តថា មនុស្ស២នាក់ត្រូវបាញ់សម្លាប់ និងរាប់សិបនាក់ទៀតរងរបួស ។ លោកមិនបានបញ្ជាក់ព័ត៌មានឲ្យបានពិស្តារនោះទេ។ ទីក្រុង Surkhet ជារដ្ឋធានីពាក់កណ្តាលភាគខាងលិច ចម្ងាយ៣៥០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Kath mandu ។ ស្ថិតនៅក្រោមសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលគេរំពឹងថា នឹងចេញជាស្ថាពរនៅក្នុងខែសីហានេះ គឺគេមានបំណងបំបែកឲ្យទៅជាពីរខេត្ត ។

រដ្ឋាភិបាលនេប៉ាល់ និងគណបក្សនយោបាយសំខាន់ៗផ្សេងទៀតបានសម្តែងការសង្ឃឹមទៅលើរដ្ឋធម្មនុញ្ញថ្មីថា ប្រសិនបើអាច សម្រេចបាននោះ គឺអាចបែកចែកប្រទេសនេប៉ាល់ទៅជា៦តំបន់ ជួយជំរុញដល់សេដ្ឋកិច្ចនេប៉ាល់កាន់តែល្អប្រសើរឡើង ក្រោយការវាយប្រហារពីការរញ្ជួយដីកាលពីប៉ុន្មានខែមុននេះបណ្តាលឲ្យស្លាប់មនុស្ស៨៩០០នាក់រួចមកនោះ ៕

nepal-top

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print