លោក បារ៉ាក់ អូបាម៉ា ស្នើលោក ដូណាល់ ត្រាំ ប្រុងប្រយ័ត្ននៅក្នុងទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវដល់អ្នកស្នងតំណែងប្រធានាធិបតីពីលោកគឺលោក ដូណាល់ ត្រាំ ថា ការចងសម្ពន្ធភាពជាមួយរុស្ស៊ីត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវតែត្រៀមលក្ខណៈប្រឈមមុខគ្រប់ពេល។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានប្រសាសន៍ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ប្រធា នាធិបតី អូបាម៉ា បានបញ្ជាក់ថា លោក សង្ឃឹមថា លោក ដូណាល់ ត្រាំ មិនធ្វេសប្រហែសនៅក្នុងការបង្កើនទំនាក់ទំនង ជាមួយរុស្ស៊ីដោយពឹងផ្អែកទៅលើផល ប្រយោជន៍រួម។

លោក អូបាម៉ា សង្ឃឹមថា ប្រធានាធិបតី ទើបតែជាប់ឆ្នោតលោក ដូណាល់ ត្រាំ នឹងត្រៀមលក្ខណៈប្រឈមជាមួយរុស្ស៊ី ប្រសិន បើរុស្ស៊ីដើរផ្ទុយពីតម្លៃរបស់អាមេរិក និង ច្បាប់អន្តរជាតិ។ លោក អូបាម៉ា បានបញ្ជាក់ ដូចខាងលើនៅពេលដែលលោកបានបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយ ជួបពិភាក្សាជាមួយអធិការបតី អេនហ្គេឡា មែរគែល ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់អឺរ៉ុបក្នុងតំណែងជា ប្រធានាធិបតី។

ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចាកចេញពីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅបំពេញទស្សនកិច្ចនៅប្រទេសក្រិក និង អាល្លឺម៉ង់មុនពេលលោកផុតអាណត្តិដឹកនាំនៅសហរដ្ឋអាមេរិក។ ប៉ូលិសក្រិកបានពង្រឹងសន្តិសុខខ្ពស់នៅរដ្ឋធានីអាថែន ដើម្បីធានាឲ្យទស្សនកិច្ចលោក អូបាម៉ា ដំណើរការបានល្អ។ អាជ្ញាធរក្រុងអាថែនបានត្រៀមប៉ូលិសរាប់ពាន់នាក់ដើម្បីការពារសុវត្ថិភាពក្នុងទីក្រុង។ ក្រុមឆ្វេងនិយម ជ្រុលក្រិក និងក្រុមអាណាធិបតេយ្យផ្សេងៗ បានអំពាវនាវឲ្យមានបាតុកម្មប្រឆាំងនឹង ការធ្វើសង្គ្រាមរបស់អាមេរិក។ តែប៉ូលិសក្រិកបានសម្រេចហាមឃាត់មិនឲ្យមានបាតុ កម្មឬការជួបជុំគ្នាមុនពេលលោក អូបាម៉ា ចេញពីក្រិក។

តាំងពីលោក អូបាម៉ា កាន់អំណាចនៅអាមេរិកលោកមិនដែលមកបំពេញទស្សនកិច្ចនៅប្រទេសក្រិកទេ។ នេះជាលើកដំបូង ហើយឬក៏អាចថា ជាលើកចុងក្រោយក្នុង អាណត្តិលោក អូបាម៉ា ដែរ មុនពេលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចនៅសហ រដ្ឋអាមេរិក ថ្ងៃទី២០ ខែមករា ខាងមុខ។

ជាការកត់សម្គាល់អាមេរិកបានចូលរួមធ្វើការដោះស្រាយវិបត្តិសេដ្ឋកិច្ចក្រិកក្នុងពេលកន្លងមក។ លោក អូបាម៉ា នឹងជួប ថ្នាក់ដឹកនាំក្រិកជជែកពីបញ្ហាជនអន្តោ ប្រវេសន៍ និងបញ្ហាបំណុលក្រិកនៅថ្ងៃអង្គារ នេះ និងថ្ងៃពុធស្អែក។ បន្ទាប់មកលោក នឹងបន្តដំណើរឆ្ពោះទៅអាល្លឺម៉ង់ជួបលោក ស្រី អេនហ្គេឡា មែរគែល។

យោងតាមក្រុមជំនាញទស្សនកិច្ច លោកអូបាម៉ានៅអឺរ៉ុបប្រហែលជាដើម្បីអះអាងប្រាប់អឺរ៉ុបថា អាមេរិកនៅតែជាមិត្តស្មោះត្រង់របស់អឺរ៉ុប បើទោះជាស្ថានភាពបោះឆ្នោតប្រធានាធិបតីអាមេរិកបានជួបភាពលំបាកតានតឹងក៏ដោយ។ គួរបញ្ជាក់ ថា លោក អូបាម៉ា ជាអ្នកគាំទ្រសហភាព អឺរ៉ុបពេញទី ហើយលោកមិនពេញចិត្តនឹងអង់គ្លេសប៉ុន្មានទេ ដែលបានសម្រេចចិត្តដើរចេញពីអឺរ៉ុបនោះ។

អឺរ៉ុបមិនសប្បាយចិត្តប៉ុន្មានឡើយ ដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក។ អឺរ៉ុបបារម្ភថា លោក ត្រាំ អាចបង្កការប៉ះពាល់ដល់ដំណើរការ អង្គការអូតង់។ លោក ត្រាំ ធ្លាប់និយាយ មុនពេលលោកជាប់ឆ្នោតថា បើប្រទេស អឺរ៉ុបណាមួយរងការគំរាមពីរុស្ស៊ី តែប្រទេស នោះមិនបង់វិភាគទានឲ្យបានសមស្របក្នុងនាមជាសមាជិកអូតង់ទេនោះលោកនឹងមិន ឲ្យអាមេរិកជួយប្រទេសនោះទេ៕

obama-2 obama-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print