11_20_2016_01_41_070klsjiofewf

កាំភ្លើងធំប្រភេទ១៣០មិលី្លម៉ែត្រសល់ពីសម័យសង្គ្រាមត្រូវក្រុមចោរបម្រុងកាត់លក់អេតចាយ

nkd-36x6_outline

ខេត្តប៉ៃលិន៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថាកាំភ្លើង ធំប្រភេទ១៣០មិលី្លម៉ែត្រចំនួន២ដើម ដែលសេសសល់ពីសម័យសង្គ្រាម ហើយត្រូវគេទុកចោលនៅក្នុងដីស្តង់ពោត ដំឡូងមី មួយកន្លែង ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ត្រូវបានចោរមួយក្រុមក្លែងបន្លំជាយោធាបម្រុងនឹងកាត់លក់អេតចាយ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា កាំភ្លើងធំដ៏ ចំណាស់ ដែលសេសសល់ពីសម័យសង្គ្រាម នេះត្រូវបានគេយកឧបករណ៍ទៅកាត់ចុងទាំងពីរកាលពីជាង១០ឆ្នាំមុន មិនដឹងយក ទៅធ្វើអ្វីនោះទេប្រហែលជាយកទៅលក់អេតចាយ ឬធ្វើឧបករណ៍អ្វីម្យ៉ាង ។ លុះក្រោយមកកាលពីពេលថ្មីៗកន្លងទៅនេះ មានចោរ១ក្រុមក្លែងបន្លំជាយោធាបានបង្ហាញលិខិតស្នាមដោយអះអាងថា មានថ្នាក់លើខាងកងទ័ពបញ្ជាឱ្យទៅកាត់កាណុងកាំភ្លើងធំនោះបន្តទៀត។ តែម្ចាស់ស្តង់ពោតឃើញ សភាពមិនស្រួលក៏រាយការណ៍ជូនអាជ្ញាធរភូមិ ព្រមទាំងសមត្ថកិច្ចឱ្យចុះទៅធ្វើការហាមឃាត់ទាន់ពេលវេលា ។

លោក រី ដារ៉ា អធិការរងស្រុកសាលា ក្រៅបានឱ្យដឹងដែរថា កាំភ្លើងខាងលើ ជា ប្រភេទកាំភ្លើងធំ១៣០មិលី្លម៉ែត្រ ហើយសេសសល់តាំងពីសម័យសង្គ្រាមម៉្លេះ ។

លោកបន្តទៀតថា បន្ទាប់ពីទទួលបាន បញ្ជាពីថ្នាក់លើ ខាងលោកបានចុះទៅធ្វើការហាមឃាត់មិនឱ្យយោធាសឹករងខេត្ត ប៉ៃលិន ឬនរណាម្នាក់យកឧបករណ៍ទៅកាត់កាណុងកាំភ្លើងទាំងពីរដើមនោះទេ ព្រោះ អាចយកទៅរក្សាទុកសម្រាប់ឱ្យយោធា ឬ សមត្ថកិច្ចជំនាន់ក្រោយឃើញស្គាល់ ផងដែរ ។

លោកបញ្ជាក់ទៀតថា រហូតមកដល់ ពេលនេះ មិនទាន់មានបទបញ្ជាណាមួយឱ្យយកអាវុធទាំងពីរដើមនោះទៅរក្សាទុកនៅ កន្លែងណាមួយច្បាស់ លាស់នៅឡើយទេ គឺកំពុង តែទុកចោលនៅក្នុងស្តង់ពោតដំឡូងមី ដែលមានម្ចាស់ឈ្មោះ ប្រុស ស្ថិតនៅភូមិ ឃុំ ខាងលើនៅឡើយ ។ លើសពីនេះកាំភ្លើង ទាំងពីរនេះលំបាកក្នុងការលើក ឬអូសយកទៅដាក់រក្សាទុកនៅកន្លែងផ្សេងទៀត ព្រោះ មានទម្ងន់រាប់តោនឯណោះណាមួយកង់ របស់វាក៏ខូចអស់ដែរ ៕

1019 11_20_2016_01_41_070klsjiofewf 1018

ដោយ៖ ហេង នរិន្ទ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print