កម្លាំងទាហានចិនប្រកាសអាសន្ននៅតាមព្រំដែនជាប់មីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសចិនបានប្រកាសអាសន្ននៅតាម បណ្តោយព្រំដែនប្រទេសមីយ៉ាន់ម៉ាក្រោយ ពេលមានគ្រាប់បែកមួយគា្រប់ធ្លាក់ចូលក្នុង តំបន់ព្រំដែនស្ថិតនៅក្នុងប្រទេសចិនក្រោយ ពេលក្រុមខ្មាន់កាំភ្លើងមីយ៉ាន់ម៉ាវាយប្រហារ ទៅលើទីតាំងប៉ូលិសជិតព្រំដែន។

សារព័ត៌មានស៊ីនហួរបស់ចិនបានផ្សាយ ថា ការប្រកាសដាក់ទាហានក្នុងភាពអាសន្ន ក្រោយពេលដែលក្រុមប្រដាប់អាវុធ៣ក្រុមផ្សេងគ្នាបើកការវាយប្រហារទៅលើទីតាំងសន្តិសុខនៅស្រុក Muse និង Kutkai ក្នុង រដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ ម៉ា។ តំបន់ខាងលើគឺជាទីតាំងដែលមាន អសន្តិសុខបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា ដោយ សារតែក្រុមជ្រុលនិយមបះបោរតែងតែវាយ ប្រហារទៅលើកម្លាំងសន្តិសុខរដ្ឋាភិបាល។

ក្រសួងការពារជាតិចិនបានប្រកាសស្នើឲ្យភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ារក្សាការអត់ធ្មត់បញ្ចៀសការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង។ នៅពេលនេះដែរ កម្លាំងទាហានចិនបានបង្កើនការប្រុង ប្រយ័ត្នខ្ពស់ក្នុងការរក្សាដែនអធិបតេយ្យភាព និងសន្តិសុខនៅតាមព្រំដែនការពារ ដល់ពលរដ្ឋចិនរស់នៅទីនោះ។

ទន្ទឹមនឹងនោះអគ្គរដ្ឋទូតចិនប្រចាំនៅ មីយ៉ាន់ម៉ាបានអំពាវនាវឲ្យភាគីពាក់ព័ន្ធ អនុវត្តបទឈប់បាញ់ដើម្បីរក្សាស្ថិរភាព ជាតិតាមព្រំដែន។ ជាមួយគ្នានេះដែររដ្ឋា ភិបាលចិនក៏បានអនុញ្ញាតឲ្យពលរដ្ឋមីយ៉ាន់ ម៉ាភៀសខ្លួនដោយសារសង្រ្គាមស៊ីវិលនៅតាមព្រំដែននោះ។

កន្លងមកក៏មានការវាយប្រហារគ្នានៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ាជាប់ព្រំដែនប្រទេសចិនកាលពីថ្ងៃទី២០ ខែវិច្ឆិកា បណ្តាលឲ្យជនជាតិមីយ៉ាន់ម៉ាពីរនាក់ ស្លាប់ ហើយគ្រាប់ផ្លោងមួយចំនួនបានធ្លាក់ចូលក្នុងបន្ទាត់ព្រំដែនប្រទេសចិន។ ទាំងនោះហើយធ្វើឲ្យចិនបញ្ជូនកម្លាំងទាហានទៅកាន់ព្រំដែនដើម្បីការពារពលរដ្ឋនៅ ទីនោះ។ការវាយប្រហារគ្នានោះបានធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនត្រូវរត់ចោលផ្ទះ សម្បែងភៀសខ្លួនទៅកាន់ប្រទេសចិន៕

Indian Army personnel keep vigilance at Bumla pass at the India-China border in Arunachal Pradesh on October 21, 2012. Bumla is the last Indian Army post at the India-China border at an altitude of 15,700 feet above sea level. AFP PHOTO/ BIJU BOROBIJU BORO/AFP/Getty Images ORG XMIT: ** TCN OUT **images

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print