ប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ដេករបស់ខ្លួនឯង

nkd-36x6_outline

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ខ្លួនឯងដោយសង្ស័យថាគាំងបេះដូង ហើយត្រូវសាច់ញាតិប្រទះឃើញ បង្កការភ្ញាក់ផ្អើកដល់ប្តឹងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង ៧ និង ១៥ នាទីយប់ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចក្រុមហ៊ុន ជីង ថាវ វិស្វកម្ម តុបតែងនិងសាងសង់ ដែលស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

សពជនជាតិចិនខាងលើនេះមាន ឈ្មោះ ស៊ី លាំង ប៉ អាយុ ៥៥ឆ្នាំ មុខរបរចាំមើលក្រុមហ៊ុនខាងលើ និងមានប្រពន្ធកូនប្រុស២នាក់នៅឯប្រទេសចិន។

តាមប្រភពពីសាច់ញាតិសព បានអោយដឹងថា ជនរងគ្រោះគឺរស់នៅក្នុងក្រុមហ៊ុនតែម្នាក់ឯង ហើយជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រា នឹងមិនសូវពិសារបាយ
ហើយនៅថ្ងៃកើតហេតុ គឺខាងក្រុមហ៊ុនបានទូរស័ព្ទមកជនរងគ្រោះ តែជនរងគ្រោះមិនបានលើកទូរស័ព្ទ ទើបនៅល្ងាចថ្ងៃកើតហេតុ ខាងក្រុុមហ៊ុនក៏ដូចជាសាច់ញាតិនាំគ្នាមកមើលនៅក្រុមហ៊ុន ឡើងទៅបន្ទប់ស្នាក់នៅផ្ទាល់របស់ជនរងគ្រោះ បន្ទប់បើកភ្លើង ទូរទស្សន៍ និងម៉ាស៌ីនត្រជាក់ចោល ដល់ពេលបើកបន្ទប់ ក៏ស្រាប់តែឃើញជនរងគ្រោះដេកធ្លាក់ពីលើគ្រែស្លាប់ រុំភួយនិងខ្នើយគ្របមុខ ។
ក្រោយពីឃើញដូច្នេះ សាច់ញាតិបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលកន្ទោក និងសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច័យ ធ្វើកំណត់ហេតុ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារតែគាំងបេះដូងពិតប្រាកដមែន៕

image image

ដោយ៖សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print