រថយន្តនិងម៉ូតូបើកបុកគ្នាក្នុងទិសដៅបញ្ច្រាស់បណ្ដាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់​ ចំណែកឯម៉ូតូគៀបក្រោមរថយន្តអូសជិត២០ម៉ែត្រ

nkd-36x6_outline

ភ្នំពេញ៖ ជនរងគ្រោះប្រុសស្រី២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ បន្ទាប់ពីពួកគាត់បានជិះម៉ូតូឌុបគ្នា ក៏ត្រូវបានរថយន្តហុីយ៉ាន់ដាមួយគ្រឿងទៀតបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងលឿនមកបុកចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងនិងផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានសង្កេតឃើញមនុស្សប្រុសស្រី២នាក់ ដែលជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CI.3635 បានឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានរថយន្តហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C.5680 ដែលធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ននិងចាប់ហ្វាំងមិនទាន់ក៏ជ្រុលមកបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូប្រុសស្រី២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ឯម៉ូតូបានគៀបជាប់ក្រោមរថយន្តអូសសប្រហែលជិត២០ម៉ែត្រ ហើយភ្លាមៗភាគីខាងរថយន្តបង្កដែលមានគ្នា២នាក់បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះទាំង២នាក់ក៏ត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ។
ក្រោយពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ អោយចុះមកវាស់វែង យករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

image image image image image

ដោយ៖ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print