nkd

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកគូថរថយន្តដឹកដីរបួសធ្ងន់ស្រាល២នាក់

nkd-36x6_outline

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកើតឡើងដោយសារមនុស្ស២នាក់បើកម៉ូតូលឿងមិនប្រយ័ត្នជ្រុលបុកគូថរថយន្តដឹកដី បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលទាំង២នាក់ កាលពីវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខ ក្រុមហ៊ុនដឹកជញ្ជូនរិទ្ធមុន្នី ស្ថិតក្នុងភូមិឌួង សង្កាត់ ខណ្ឌព្រែកព្នៅ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ ភា ភេទប្រុស អាយុ៣៤ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវម៉ូតូមួយគ្រឿងធ្វើដំណើរមកពីក្រោយស្របទិសគ្នាបុកចំគូថរថយន្តខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង២នាក់តែម្តង ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

សមត្ថកិច្ចបន្តថា ម៉ូតូដែលជិះទៅបុកពីក្រោយរថយន្តម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FY-២០៥០ បើកបរដោយឈ្មោះឃី រ៉ាវី ភេទស្រី អាយុ២៥ឆ្នាំ រួមដំណើរជាមួយមានឈ្មោះឃី រ៉ាឌី ភេទស្រី អាយុ២២ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ប្រើល្បឿនលឿនហួសច្បាប់កំណត់ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់យ៉ាងដូច្នេះ។

ក្រោយកើតហេតុរួចបានមួយសន្ទុះ កម្លាំងនគរបាលមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកមកធ្វើការវាសវែងយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

img-20161122-wa0049 img-20161122-wa0048 img-20161122-wa0046 img-20161122-wa0047

ដោយ៖ ព្រែកជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print