sr-2

ក្រសួងកសិកម្មបើកសន្និសីទកៅស៊ូអន្តរជាតិ

nkd-36x6_outline

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និ សីទកៅស៊ូអន្តរជាតិ២០១៦ ក្រោមប្រធាន បទស្តីពី “និរន្តរភាពនៃឧស្សាហកម្មកៅស៊ូ ធម្មជាតិបញ្ហាប្រឈម និងកាលានុ វត្តភាព ” ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោករដ្ឋលេខាធិការអនុរដ្ឋ លេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍កៅស៊ូអន្តរជាតិជាជាច្រើនរូបផងដែរ ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ដំណាំ កៅស៊ូមានតួនាទីយ៉ាងសំខាន់ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គមសេដ្ឋកិច្ចជាតិ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ-អង្ករ ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា ចក្ខុវិស័យរយៈពេលវែងសម្រាប់វិស័យកៅស៊ូគឺជំរុញឧស្សហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាប្រកបដោយថាមពលខ្លាំង និង មានភាពប្រកួតប្រជែង ដោយផ្តល់អាទិភាពសម្រាប់ដំណាំកៅស៊ូគ្រួសារ សំដៅជួយ បង្កើនប្រាក់ចំណូលទៀងទាត់ដល់អ្នកដាំកៅស៊ូ ការបង្កើតអាជីពជនបទចូលរួម ចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ប្រកបដោយនិរន្តរភាព ជាពិសេសការពារ លំហូរច្រោះដី ដោយបង្កើតជាគម្របបៃតង កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហា សំខាន់ក្នុងបរិបទនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ។
ទន្ទឹមនឹងតម្លៃកៅស៊ូនៅលើទីផ្សារជាតិនិងអន្តរជាតិប៉ុន្មានឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះយ៉ាងគំហុក លោករដ្ឋមន្រ្តីបានស្នើអង្គសន្និសីទដូចខាងក្រោម ៖
១-ប្រទេសដែលមានការស្រាវជ្រាវ និង អភិវឌ្ឍន៍ខ្ពស់ គួរគប្បីជួយជ្រោមជ្រែងគាំទ្របណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសដែលមានសមត្ថភាពទន់ខ្សោយ ដើម្បីឲ្យ មានវឌ្ឍនភាព សមត្ថភាពគ្រប់គ្រាន់ប្រហាក់ប្រហែលគ្នា និងឆ្លើយតបទៅនឹងការប្រែ ប្រួលក្នុងបរិបទនៃសាកលភាវូបនីយកម្ម ២-ក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កៅស៊ូអន្តរជាតិគួរចែករំលែកនូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីជួយជំរុញការដាំដុះការបង្កើនផលិតភាពចម្ការកៅស៊ូ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលដល់ ប្រតិបត្តិករកៅស៊ូ និងកសិករកៅស៊ូគ្រួសារ ៣-ស្រាវជ្រាវអំពីក្លូនកៅស៊ូថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ៤-ទាញយកផលពីទីផ្សារឥណទានកាបូនដើម្បីគាំទ្រដល់ និរន្តរភាពនៃការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ ៥-ជំរុញការដាំដុះ ការផលិត និងការនាំចេញកៅស៊ូជាលក្ខណៈគ្រួសារឱ្យមានភាព ទូលំទូលាយ ៦-រៀបចំបង្កើតសហគមន៍ ឬ សហគមន៍គ្រួសារតាមតំបន់ និងរិះរកគន្លឹះដើម្បីបង្កើតទីផ្សារ ដើម្បីកំណត់តម្លៃកៅស៊ូ មួយសមស្រប ៕

sr-1 sr-2 sr-3

ដោយ ៖ ហេង សូរិយា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print