kpoh-1

ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបចាប់ខ្លួន

nkd-36x6_outline

ខេត្តកណ្តាល៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ,ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1J-4553 ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ជាតិ មារិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិតាន និងម្នាក់ទៀតឈ្មោះ ចន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានជិះម៉ូតូចេញល្បាតក្នុងភូមិសាស្ត្រខ្ពប ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ខណៈល្បាតដល់ភូមិបឹងខ្ពបក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូឌុបគ្នា ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យទាំង២នាក់ខាងលើនេះបានសារភាពថា ថ្នាំញៀនចំនួន២កញ្ចប់នេះពួកគេបានទិញពីមេក្លោងម្នាក់ឈ្មោះ ធី នីតា ភេទស្រី អាយុប្រហែល២៥ឆ្នាំ រស់នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់ ៕

kpoh-1 kpoh-2

ដោយ៖ ស្អាងជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print