img_2585

បង្រ្កាបជនសង្ស័យគ្រឿងញៀនម្នាក់លក់ចែកចាយយ៉ាងសកម្មក្នុងភូមិសាស្រ្តបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងថ្នាំញៀន៣៨គ្រាប់

nkd-36x6_outline

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការនិងកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មម្នាក់នៅក្នុងភូមិសាស្រ្តបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ម៉ន មាន ភេទប្រុស អាយុ៣៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានស្រុកកំណើតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុក សូទនិគម ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY ៣៨គ្រាប់ និងថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១កូនថង់តូច រួមនិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនស្ស័យគ្រឿងញៀនខាងលើនោះដែរ ក្រោយពីវិធានការរិតបណ្តឹងដាក់ចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជម្រុញឱ្យនគរបាលក្រោមបង្គាប់ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីប្រឆាំងបទល្មើសគ្រឿងញៀនកំពុងកើតឡើងនៅខេត្តបន្ទាយមានជ័យដើម្បីចូលរួមបង្ការទប់ស្កាត់បទល្មើស គ្រប់ប្រភេទផ្តើមចេញពីគ្រឿងញៀននោះ។

ពាក់ព័ន្ធនិងគ្រឿងញៀននេះដែរ កន្លងទៅថ្មីៗនេះ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្លាប់លើកឡើងឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើងនៅក្នុងប្រទេសកម្ពុជា ភាគច្រើនផ្តើមឡើងដោយអ្នកប្រើប្រាស់គ្រឿងញៀនជាអ្នកប្រព្រឹត្តរហូតទៅដល់៦០ភាគរយ។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនខាងលើនោះដែរ ក៏មានការសម្របសម្រួលនីតិវិធីដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជនសង្ស័យគ្រឿងញៀនមានឈ្មោះ ម៉ន មាន បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះ គេទិញពីមនុស្ស៤នាក់ ដែលយកមកលក់ឲ្យរូបគេ ដើម្បីយកទៅលក់ចែកចាយបន្ត។ ទិញ១គ្រាប់ តម្លៃ១០០បាត លក់ទៅវិញតម្លៃ១៥០បាត សកម្មភាពលក់ចែកចាយថ្នាំញៀនបានធ្វើឡើង មានរយៈពេល៥ទៅ៦ខែមកហើយ ។ ថ្នាំញៀននោះដែររូបគេលក់ឲ្យក្មេងៗនៅក្នុងភូមិ ដោយ១ថ្ងៃលក់ អស់១០ទៅ១៥គ្រាប់។

ក្រោយពីឆ្លើយសារភាពជនសង្ស័យគ្រឿងញៀនឈ្មោះ ម៉ន មាន កំពុងស្ថិតក្នុងការសាកសួររបស់កម្លាំងនគរបាលការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង ចាប់បញ្ជូនទៅកាន់តុលាចាត់ការតាមផ្លូវច្បាប់៕

img_2592 img_2593 img_2585 img_2586 img_2574

ដោយ៖ សំ វិច្ឆិកា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print