nkd

តារាស្រី៣រូបនៅមិនទាន់ទទួលបានយុត្តិធម៌ពីការរំលោភបំពានធ្ងន់ធ្ងរ

nkd-36x6_outline

ភ្នំពេញ៖ យ៉ាងហោចណាស់នៅមានតារាស្រី៣រូបគឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ ទទួលបានយុត្តិធម៌នៅឡើយពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរពីអតីតគូស្នេហ៍។ មហាជននៅតែបន្តតាមដាននិងចង់ឃើញយុត្តិធម៌សម្រាប់សិល្បការិនីដែលទន់ខ្សោយហើយរងការរំលោភបំពានសិទ្ធិពីសំណាក់បុរស។

កញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសារជាថ្មីក្រោយពីនាងដាច់ចិត្តទម្លាយអំពីការទទួលរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេល២ឆ្នាំមកហើយ ហើយពេលនេះនាងនៅ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ នាង ត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់វាយធ្វើបាប ហើយនាងបាន ព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយប៉ុន្តែមិនទទួលបានលទ្ធផលព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ឲ្យទៅមន្ត្រីដែលធ្វើការងារនេះហើយនាងកាន់តែទទួលបានការចំអកយ៉ាងខ្លាំងពីបុរសម្នាក់នោះថាមិនមានលទ្ធភាពយក្នុងការធ្វើឲ្យមន្ត្រីសមត្ថកិច្ចកម្ពុជានាំខ្លួនគេមកកាន់ទោសនោះ។ តារាស្រីរូបនេះនៅតែទទូចទាមទាររកយុត្តិធម៌ដដែលបើទោះបីជាមានពន្លឺដ៏ស្តួចស្តើងសម្រាប់រូបនាងក៏ដោយ។

តារាសម្តែង ពេជ្រ អាវីហ្សាហៅ ម៉ី វិញក៏បានធ្វើឲ្យកក្រើកអស់មហាជនក្រោយពីនាងរងនូវហិង្សាយ៉ាងព្រៃផ្សៃពីអតីតសង្សារ រហូតបែកមុខមាត់និងបន្សល់ស្នាមរបួសស្ទើរពេញរាងកាយ។ ករណីរបស់តារា សម្តែងរូបនេះទទួលបានការឈឺឆ្អាលច្រើនបើទោះបីជានាងមិនហ៊ានតតាំងផ្នែកផ្លូវ ច្បាប់ជាមួយនឹងអតីតគូស្នេហ៍ដែលគេដឹងថាធ្លាប់អាងលុយកាក់ និងអំណាចបងថ្លៃមានងារជាអ្នកឧកញ៉ាល្បីឈ្មោះនោះក៏ដោយ។

ចុងក្រោយអតីតសង្សានាងឈ្មោះគៀង ហេង ហៅហ៊ាហេង ត្រូវបានចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុ បានសម្រេចឃាត់និងឃុំខ្លួនបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្ម ទណ្ឌ។ ទោះជាយ៉ាងគេនៅមិនទាន់ដឹងនៅ ឡើយទេថា ប្អូនថ្លៃលោកឧកញ៉ាទ្រីភាពនេះនឹងត្រូវតុលាការខេត្តព្រះសីហនុ កាត់ទោសទៅតាមផ្លូវច្បាប់កម្រិតណានៅឡើយ។

ងាកមកករណីតារាចម្រៀង វ៉ាន់ នីឡា វិញនាងបានជួបរឿងអាស្រូវដោយមាន ជនទម្លាយរូបអាក្រាតកាយកាលពីអំឡុងខែមិថុនាឆ្នាំនេះ។

រូបថតទាំងនោះត្រូវកញ្ញា ទទួលស្គាល់ថាគឺជារូបពិតដោយសារតែ មុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញាគឺបានប្រកាសថាមានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារដោយបុរសម្នាក់នោះបានគំរាមរូបនាងដើម្បីបង្ហោះរូបថតអាក្រាត។ បណ្តឹងរបស់តារាស្រីរូបនេះត្រូវបានទៅដល់ដៃតុលាការជាមួយនឹង ការចេញមុខជួយគាំទ្រច្រើនពីបណ្តាសមាគមសិល្បៈនានាផងដែរ។ តារាចម្រៀង រូបនេះកំពុងរង់ចាំស្តាប់ ពីមេធាវីដែល ចៅក្រមហៅជនសង្ស័យឲ្យចូលទៅតុលា ការក្រោយពីមិនបានចូលខ្លួន៤ដងមកហើយ ខណៈដែលលោក គុយ សិទ្ធិស័ក្ត ជាកូន ប្រុសឧត្តមសេនីយ៍ផ្កាយ៣។

តុលាការបើកការស៊ើបអង្កេតនិងបានសម្រេចចោទ ប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ ចំនួនពីរករណីដែល ករណីទីមួយគឺការបង្ហោះរូបអាក្រាតនិង ករណីទី២ការប្រើហិង្សា ដោយចេតនា នោះរួចមកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះត្រូវបានតុលាការចេញដីកាកោះហៅ ឲ្យចូលខ្លួនបំភ្លឺជាថ្មីខណៈកន្លងមកជន សង្ស័យរូបនេះបានបន្តគេចខ្លួនមិនចូល ចំនួន៤លើករួចមកហើយ ។ នាងសង្ឃឹម លើច្បាប់របស់ប្រទេសកម្ពុជាហើយយុត្តិ ធម៌សម្រាប់នាងនឹងកើតមានឡើង៕

3-girl-9 3-girl-8 3-girl-7 3-girl-6 3-girl-5 3-girl-4 3-girl-3 3-girl-2 3-girl-1

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print