sarim-4

បណ្តុះបណ្តាលអាជ្ញាកណ្ដាលស្រី្តនិងការរៀបចំទីលានប្រកួតលើប្រភេទកីឡាវាយកូនឃ្លីលើតុ

nkd-36x6_outline

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មការស្ត្រីនិងកីឡាបានសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រី និងរបៀបរៀបចំទីលានប្រកួតដោយមានសិក្ខាកាមចូលរួមសរុប២៥នាក់មកពីតំណាងសហព័ន្ធកីឡាជាតិនិងសាលាអប់រំកាយនិងកីឡាមានគ្រូឧទ្ទេសនាមមកពីសហព័ន្ធកីឡាវាយកូនឃ្លីអាស៊ីជានជាតិហុងកុង ដែមានរយៈពេល៤ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កញ្ញា លីដា អ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រីលើ ប្រភេទកីឡាវាយកូនលើតុនេះបានបញ្ជាក់ថាវគ្គនេះមានសារសំខាន់ណាស់ ព្រោះយើង ត្រូវត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្នុងនាមយើងជាម្ចាស់ផ្ទះ។ ដូច្នេះហើយសហព័ន្ធកីឡាវាយកូនឃ្លីលើតុមានការចាប់ អារម្មណ៍លើកវគ្គសិក្សាដែលផ្តល់អាទិ ភាពជូនស្ត្រីក្នុងវិស័យកីឡា ពិសេសចាប់អារម្មណ៍លើប្រទេសកម្ពុជាយើងដើម្បីឲ្យស្ត្រីអាចចូលរួមក្នុងវិស័យកីឡាផង និងចេះរៀបចំទីលានប្រកួតជាលក្ខណៈអន្តរជាតិផង ។

កញ្ញាបានបញ្ជាក់ថា កន្លងទៅយើងធ្លាប់បើកវគ្គបណ្តុះបណ្តាលបែបនេះដែរ ប៉ុន្តែយើងរកស្ទើរមិនបានស្ត្រីម្នាក់ផងសម្រាប់លើកនេះយើងទទួលបានស្រ្តីរហូតដល់២០នាក់ក្នុងចំណោម២៥នាក់ ។ ដូច្នេះក្នុងនាមកញ្ញាតំណាងឲ្យសហព័ន្ធស្ត្រីនិងកីឡា និង សហព័ន្ធកីឡាវាយកូនឃ្លីលើតុពិតជាអរគុណមែនទែន ដោយបានអ្នកគ្រូអាជ្ញាកណ្តាលជនជាតិហុកុងឈ្មោះCindy Leung តាម រយៈសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិមកធ្វើបទបង្ហាញក្នុងវគ្គនេះ ។

វគ្គសិក្សានេះបានឆ្លុះបញ្ចាំងឲ្យឃើញថា បច្ចុប្បន្នប្រទេសកម្ពុជាមានស្ត្រីចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡាជាងនេះទៀត ក៏បានលើកកម្ពស់ស្ត្រី និងលើកទឹកចិត្ត កីឡាការិនីដែលកំពុងហ្វឹកហាត់កីឡាគ្រប់ភេទដោយអាចបញ្ជាក់ថា ក្រោយពីចប់អាជីពជាកីឡាការិនីពួកគាត់ក៏អាចបម្រើការងារក្នុងវិស័យកីឡាដែលចេះតទៅទៀតបានដែរ ដោយធ្វើជាគ្រូបង្វឹកអាជ្ញាកណ្តាលឬក៏អ្នកជំនាញផ្នែករៀបចំទីលានប្រកួតនានា រួចបញ្ចូលទាំងថ្នាក់ជាតិនិងអន្តរជាតិផងដែរ ។

កញ្ញាតៃ លីដាដែលតំណាងស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថានេះជាវគ្គមួយដែលមានស្ដ្រីចូលរួមច្រើនដែលបង្ហាញថាស្រ្តីក្នុងវិស័យ កីឡាកំពុងតែមានសក្ដានុពលខ្លាំងដែរ។ សព្វថ្ងៃអត្តពលិកដែលដណ្ដើមបានមេដាយល្អៗភាគច្រើនជាស្រ្តី ៕

sarim-5 sarim-4 sarim-3 sarim-2 sarim-1

ដោយ៖ សារីម

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print