5-63

ស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បើកវគ្គបំប៉នតួនាទីភារកិច្ចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល

nkd-36x6_outline

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នងការរដ្ឋាននគរបាលខេត្តរតនគិរី មានរៀបចំពិធីបើកវគ្គបំប៉នតួនាទីភារកិច្ច ជូនដល់មន្ត្រីនគរបាលប៉ុស្ថិ៍រដ្ឋបាល ចំនួន១២៧ នាក់ ដែលអញ្ជើញមកពីប៉ុស្ថ៍ឃុំសង្កាត់ទាំង៥០ ក្នុងខេត្ត។

វគ្គបំប៉ននេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម ច័ន្ធសុង អនុប្រធាននាយកដ្ឋានកិច្ចប៉ុស្ថ៍នគរបាលរដ្ឋបាល នឹងជាតំណាងដ៍ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។

វគ្គបណុះបណ្តាលនេះដំណើរការទៅរយ:ពេល១០ ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦ ក្នុងគោលបំណងបំប៉នជំនាញតួនាទីភាកិច្ច ជូនដល់មន្ត្រីនគរបាល ប៉ុស្ថ៍រដ្ឋបាលសំដៅចូលរួមអនុវត្តន៍ ឲ្យបានសម្រេចនៅផែនការយុទ្ធសាស្ត្រនគរបាលជាតិ ឆ្នាំ២០១៥-២០១៨។

បន្ទាប់ពីលោក ចៅ នាង ស្នងការរងនគរបាលខេត្ត មានមតិស្វាគមន៍រួចមកលោក ឈឹម ច័ន្ទសុង បានមានប្រសាសបើកវគ្គដោយបានពាំនាំ នូវការសាកសួរសុខទុក នឹងការនឹករលឹកពីសំណាក់លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូពីសុខទុករបស់នគរបាលប៉ុស្ថ៍រដ្ឋបាល នៅទូទាំងប្រទេសនិយាយដោយឡែក មន្ត្រីនគរបាលប៉ុស្ថ៍ខេត្តរតនគិរី ទាំងមូល។

លោកបានបន្តថា ចាប់តាំងពីនាយកដ្ឋានកិច្ចការ ប៉ុស្ថ៍នគរបាលរដ្ឋបាលបានបង្កើតឡើងរហូតដល់បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ចង្អុលដឹកនាំនាយកដ្ឋានមួយនេះ ចាប់តាំងអនុវត្តន៍សកម្មភាពការងារ យ៉ាងមមាញឹកដោយលើការងារជំនាញសំខាន់ៗជាច្រើន ជូនដល់មន្ត្រីនគរបាលប៉ុស្ថ៍រដ្ឋបាលទូទាំងប្រទេស ពីព្រោះថា នគរបាលប៉ុស្ថ៍រដ្ឋបាល គឺជាអង្គភាពនគរបាល ដែលស្ថិតនៅជួរមុខបំផុតហើយប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដោយផ្ទាល់ នឹងយល់ដឹងពីសុខទុកប្រជាពលរដ្ឋគ្រប់ពេលវេលា។

បេសកម្មមន្ត្រីនគរបាលប៉ុស្ថិ៍រដ្ឋបាលទាំងអស់ ជាកម្លាំងប្រតិបត្តិការយ៉ាងសកម្ម ជាអ្នកចេញជួយអន្តគមន៍ជាបន្ទាន់ នឹងត្រូវសភាពការណ៍ជាក់ស្តែងចំពោះមុខដូច្នេះទាមទារឲ្យមន្ត្រីនគរបាលប៉ុស្ថិ៍រដ្ឋបាលមាន ចំណេះដឹងជំនាញពិតប្រាកដដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋនឹងសហគមន៍របស់ខ្លួន។

លោក ឈឹម ច័ន្ធសុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគោរពពេលម៉ោងរៀនសូត្រ ឲ្យបានជាប់លាប់ជាពិសេសខិតខំ ត្រង់ត្រាប់ស្តាប់គ្រូឧន្ទេសនាមហើយចំណុចណាមិនយល់ ត្រូវហ៊ានសួរដល់គ្រូឧន្ទេសនាម ដើម្បីឲ្យការសិក្សារៀនសូត្ររបស់អស់លោក លោកស្រី ទទួលបានលទ្ធផលល្អពេលបញ្ចប់វគ្គ ៕

5-63 3-133 2-172 1-174 4-102

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print