nkw-1

កងពលតូចថ្មើរជើងង៧០​ ហ្វឹកហ្វឺនត្រៀមធ្វើសមយុទ្ធនាគមាស

nkd-36x6_outline

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើង “ង៧0” បានបញ្ជូនកម្លាំងយោធាចំនួន៧៦ នាក់ចូលរួមលំហាត់សមយុទ្ធ “នាគមាស” រវាងកងទ័ពកម្ពុជា នឹងកងទ័ពរំដោះប្រជាជានចិនដើម្បីផ្លាស់ប្តូរបទពិសោធន៍លើ កិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះ មហន្តរាយ និងប្រឆាំងភេរវកម្ម នៅសាលា កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្មវិធីហ្វឹកហ្វឺនកម្លាំងទ័ពនេះ បានប្រព្រឹត្ត ទៅកាលពីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា នៅកង ពលតូចថ្មើរជើង “ង៧0” ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី សំណាក់ លោកឧត្តមសេនីយ៍ វ៉ាង ចាងឆឹង មេបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងកងទ័ពកម្ពុជា-ចិន មានចំនួន៧៦នាក់ ធ្វើលំហាត់សមយុទ្ធ “នាគមាស” ដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អ ជាមួយគ្នា ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះ ប្រជាជានចិន ដែលជួយឧបត្ថម្ភរថយន្ត និងសម្ភារមួយចំនួន ដល់កងពលតូច “ង៧០” កម្ពុជា។ ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ មកបញ្ជាការដ្ឋានកងពលនេះ ជាឱកាសដ៏មានតម្លៃ ក្នុងការរឹតចំណង មិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិ ការ ដើម្បីបន្តប្រពៃណី នៃទំនាក់ទំនងល្អ រវាងកងទ័ពប្រទេសទាំង២ ។

លោកបានបន្ថែមថា កងយោធពល ខេមរភូមិន្ទ និងកងពលតូចលេខ៧០ថ្លែង អំណរគុណ ចំពោះរដ្ឋាភិបាលកងទ័ព និង ប្រជាជនចិន ដែលបានគាំទ្រ ដល់ការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសយើង ទាំងពីរមានឱកាសពង្រីកទំនាក់ទំនងគ្នាបានល្អប្រសើរលើគ្រប់វិស័យ ៕

nkw-2 nkw-1

ដោយ ៖ រ័ត្ន សុភក្តិ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print