img-20161121-wa0011

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងែកំណើតកងយោធពលខេមរភូមិន្ទ

nkd-36x6_outline

ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំកងរាជអាវុធហត្តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងែកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៦) ដោយមាន ការអញ្ជើញចូលរួមពីសំណាក់លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មានប្រសាសន៍សំណេះសំណាលជាមួយ នាយ នាយរងពល អាវុធហត្ថ និងគ្រួសារអាវុធហត្ថចូលនិវត្តន៍ទាំងអស់ដោយកោត សរសើរ ស្នាដៃរបស់កងកម្លាំងអាវុធហត្ថ ដែលបានបំពេញការងារក្នុងការចូល រួមថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បានល្អ ។ ម្យ៉ាងទៀតកងរាជអាវុធហត្ថជា សេនាធិការឱ្យគណៈបញ្ជា ការឯកភាពខេត្ត ព្រះសីហនុ ។

លោកឧត្តមសេនីយ៍បានបន្តថា មន្ត្រី អាវុធហត្ថត្រូវមានលក្ខណៈសម្បត្តិ៥ យ៉ាងគឺ ទី១-ស្មោះត្រង់ នឹងជាតិ សាសនា ព្រះមហាក្សត្រ ទី២- អាវុធហត្ថត្រូវស្អាតស្អំ មិនពុករលួយសម្បត្តិជាតិ ទី៣-អាវុធហត្ថត្រូវមានចរិតសុភាពរាបសាឱនលំទោន ជាមួយប្រជាពលរដ្ឋ ទី៤- អាវុធហត្ថឈ្លាសវៃហ្វឹកហ្វឺនស្រាវជ្រាវជាប្រចាំ និងទី៥-អាវុធ ហត្ថមានស្មារតីអង់អាចក្លាហានហ៊ានពលី កម្ម ដើម្បីបម្រើជាតិមាតុភូមិ ។ លក្ខណៈ សម្បត្តិទាំង៥យ៉ាងនេះធ្វើឱ្យកងរាជអាវុធហត្ថខេត្តព្រះសីហនុបំពេញការងារស្នូលកាន់តែល្អបន្ថែមទៀត ប្រជាពលរដ្ឋមាន ជំនឿជឿជាក់លើកងកម្លាំងរបស់យើង ក្នុង កិច្ចការពារសន្តិសុខសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។

លោកមេបញ្ជាការបានបន្តទៀតថា ដើម្បីឱ្យកងរាជអាវុធហត្ថយើងបំពេញការងារ កាន់តែល្អបន្ថែមទៀតនោះ គឺត្រូវចេះសាមគ្គី ភាពផ្ទៃក្នុងសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធសហការស្រាវជ្រាវមុខសញ្ញាបទល្មើស និងឈានទៅធ្វើ ការបង្ក្រាបបានទាន់ពេលវេលា ។
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ លោកមេបញ្ជាការ ក៏បានចែកអំណោយ ឧបត្ថម្ភជូនដល់នាយ-នាយរង និងគ្រួសារ អាវុធហត្ថជួបការលំបាកផ្នែកជីវភាព និង មានជំងឺចំនួន២៥គ្រួសារ ដោយក្នុងមួយ គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេសតូច ឃីត១កញ្ចប់រួមមាន (មុង១ ភួយ១ សារុង១ ក្រមា១ ស្បែកជើងផ្ទាត់ ១គូ) ទឹកសុទ្ធអង្គរពូរ៉ូ១កេស ព្រមទាំង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ និងថវិកា ១០០.០០០រៀលផងដែរ ។

ដោយឡែកគ្រួសារលោកអនុសេនីយ៍ ឯក ហ៊ីង សំអុន មេបញ្ជាការរងស្រុកស្ទឹង ហាវមានជីវភាពខ្វះខាត ដែលជំពាក់ថ្លៃ សំណង់គេលោក ហេង ប៊ុនទី បានឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួនចំនួន១.០០០ដុល្លារអាមេរិក បន្ថែមទៀតផងដែរ ៕

img-20161121-wa0011 img-20161121-wa0009 img-20161121-wa0007

ដោយ ៖ ហេង សូរិយា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print