dara-1

ជំនាញឆក់កាបូបជនជាតិបរទេសលើរ៉ឺម៉កកង់បីត្រូវប្រជាពលរដ្ឋដេញតាមចាប់ជាប់ វាយម្នាក់មួយដៃទ្រមខ្លួន

nkd-36x6_outline

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងឆក់កាបូបជនជាតិបរទេសយ៉ាងសកម្មនោះ  ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់ កាបូបជនជាតិចិនដែលជិះរ៉ឺម៉កកង់បីមិនបានសម្រេច នៅចំណុចខាងមុខមន្ទីរព្យាបាលធ្មេញ ភ្នំពេញ ផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលម៉ោង ២និង៤៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជនសង្ស័យមានឈ្មោះ ស៊ីម សុផល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ២៣ ម្តុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជិះម៉ូតូឌ្រីមសង់ សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បានបដិសេធដោយសំអាងគ្មានជនរងគ្រោះមកធ្វើការប្តឹងនិងគ្មានភស្តុតាងដោយខ្លួនឆក់មិនបានសម្រេចនៅនរគបាលប៉ុស្ត៏ដេប៉ូ២ ។ តែដោយឡែកនរគបាលប៉ុស្ត៏បានស្វែងរកសាក្សីនៅជុំវិញកន្លែងកើតហេតុនៅតាមផ្លូវ២១៥ មានអ្នករត់ម៉ូតូ រត់រ៉ឺម៉កកង់បី និង អ្នកដែលឃើញហេតុការច្បាស់បានអះអាង ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យដែលប្រព្រឹត្តបទល្មើសហើយត្រូវបានឃាត់ជូនសមត្ថកិច្ចចាត់ការនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

យោងទៅតាមសាក្សីឃើញហេតុការបានប្រាប់អោយដឹងថា ឃើញជនជាតិចិនចំនួន២នាក់ដែលជិះរ៉ឺម៉កកង់បីតាមបណ្តោយផ្លូវកម្ពុជាក្រោមពីលិចទៅកើតមកដល់ចំណុចខាងមុខមន្ទីរព្យាបាលធ្មេញភ្នំពេញ ស្រាប់តែជនសង្ស័យជិះម៉ូតូឌ្រីមសង់សេរី០១៦ ពណ៌ខ្មៅតែម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ស្ត្រីជនជាតិចិតដែលស្ពាយនៅខាងស្តាំដៃយ៉ាងសង្ហា ហើយត្រូវបានរ៉ឺម៉កកៀដួលម៉ូតូភ្លាមៗផងដែរ ។ បន្ទាប់មកជនសង្ស័យក៏ផ្តួលម៉ូតូរត់ត្រឡប់ទៅខាងក្រោយវិញក៏ត្រូវបានមហាជនឃើញហេតុការដេញចាប់បានប្រគល់ជូនសមត្ថកិច្ចតែម្តង ។ ដោយឡែកនារីជនជាតិចិនដែលជិះលើរ៉ឺម៉កមិនមានការបាត់បង់ក៏បានបន្តដំណើរទៅបាត់ទៅដោយមិនបានដាក់បណ្តឹងនៅប៉ុស្ត៏នរគបាលដេប៉ូ២ឡើយ ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្ត៏នរគបាលដេប៉ូ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

dara-4 dara-3 dara-2 dara-1

ដោយ៖តារា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print