image9

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា(MOU)ជាមួយសាកលវិទ្យាល័យ ASSUMPTION នៃប្រទេសថៃ

nkd-36x6_outline

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងសាកលវិទ្យាល័យ ASSUMPTION មកពីប្រទេសថៃ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកបណ្ឌិត BANCHA SAENGHIRAN សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ASSUMPTION នៃប្រទេសថៃ។

តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានបម្រើសេវាកម្មសំខាន់ៗ ចំនួន ០៥ ដូចជា៖

១.បញ្ជូន សិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង

២.បញ្ជូន សិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រួវលើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ

៣.បញ្ជូន បុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស

៤.កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស

៥.បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស

លោកបានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាបានបញ្ជូនសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៥៨នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១១នាក់,សិង្ហបុរី ៣៨នាក់, ចិន ០៦នាក់ និងថៃ ០៣នាក់ ព្រមទាំងមាននិស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ០៦នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ បន្ថែមលើសពីនេះទៅទៀត ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ក៏បានទទួលបម្រើសេវា សម្រាប់សិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេសដែលមានបំណងចងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រួវលើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗដោយខ្លួនឯង។

កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន២៧ រួចមកហើយ រួមមាន៖

-ទី១៖ប្រទេសអង់គ្លេស ចំនួន៥៖១.សាកលវិទ្យាល័យ Regent’s University London, ២.សាកលវិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors College, ៤.Springboard4Cambodia, និង ៥.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS។

-ទី២៖សហរដ្ឋអាមេរិក ចំនួន២៖ ១.មហាវិទ្យាល័យ Shoreline Community College, និង ២.មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL ។

-ទី៣៖ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ។

-ទី៤៖ប្រទេសចិន ចំនួន៨៖ ១.សាកលវិទ្យាល័យ Youjiang Medical University, ២.សាកលវិទ្យាល័យ Guilin University of Technology, ៣.សាកលវិទ្យាល័យ Guilin Medical University, ៤.សាកលវិទ្យាល័យ Guangxi University of Foreign Language, ៥.សាកលវិទ្យាល័យ Guangxi University of Nationalities, ៦.សាកលវិទ្យាល័យ Guangxi Teachers Education University, ៧.សាកលវិទ្យាល័យ Guilin Tourism University,និង ៨.សាកលវិទ្យាល័យ WUHAN University។

-ទី៥៖ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង ៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។

-ទី៦៖ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យ HOSEI និងសាកលវិទ្យាល័យ Fukui។

-ទី៧៖ប្រទេសម៉ាឡេស៊ី ចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur University, និង ២.សាកលវិទ្យាល័យ Taylor University។

-ទី៨៖ប្រទេសថៃ ចំនួន៤៖ ១.សាកលវិទ្យាល័យ Bangkok, ២.University of the Thai Chamber of Commerce, និង ៣.សាកលវិទ្យាល័យ RAJAMANGALA University និងថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយ សាកលវិទ្យាល័យ ASSUMPTION នៃប្រទេសថៃ។

ការចុះ MOUនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ។

បន្ទាប់មក លោកបណ្ឌិត BANCHA SAENGHIRAN សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ASSUMPTION បានមានប្រសាសន៍ថា៖ លោកមានក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ ASSUMPTION បានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាពេលនេះ ព្រោះដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យASSUMPTION នៃទីក្រុងបាងកក ប្រទេសថៃ។ ការចុះ MOU នេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក លី ឆេង និងលោកបណ្ឌិត BANCHA SAENGHIRAN បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក នាពេលនោះផងដែរ ៕

image7 image6 image5 image4 image3 image2 image8 image9 image1

ដោយ៖ ស រស្មី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print