image2-2

យុវជន២ក្រុមទាស់សម្តីបន្តិចបន្តួចកេណ្ឌគ្នាមកកាប់ដល់កន្លែង, នគរបាលឃាត់បាន១២នាក់

nkd-36x6_outline

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យប្រដេញឃាត់ក្រុមក្មេងស្ទាវចំនួន១២នាក់ បន្ទាប់ពីបង្កហិង្សាកេណ្ឌគ្នាមកវាយកម្មករឃ្លាំងអង្ករដល់កន្លែងបង្កការរភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងអង្ករមួយកន្លែង ស្ថិតក្នុងភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេកំពុងធ្វើការជាមួយជនបង្ក តែពេលកំពុងធ្វើការ ជនរងគ្រោះបានឈរចុចទូរស័ព្ទ ពេលជនបង្កឃើញបានបោះពាក្យសំដីថា ស្អីហា ម៉ោងធ្វើការមិនគិតធ្វើទេ គិតតែពីលេងទូរស័ព្ទ ។ ពេលដែលជនបង្កនិយាយនោះ រូបគេមិនបានតបតជាមួយទេ ស្រាប់តែមិនដឹងយ៉ាងម៉េច ជនបង្កបានដើរទៅក្រៅមួយសន្ទុះ ហើយក៏ដើរចូលមកវិញធ្វើការធម្មតា ។ បន្តិចក្រោយមក ក៏ផ្អើលថា មានស្ទាវប្រហែលជា២០នាក់ ប្រដាប់ដោយដាវ ដំបងសម្រុកចូលឃ្លាំងអង្ករ តែត្រូវសមត្ថកិច្ចឃាត់បានហើយ ។ ក្នុងពេលនោះដែរ ជនបង្កបានបន្លំខ្លួនគេចបាត់ស្រមោលផងដែរ ។

តាមសមត្ថកិច្ចអោយដឹងដែរថា នៅវេលាម៉ោងកើតហេតុខាងលើ មានគេទូរស័ព្ទប្តឹងថា មានស្ទាវមួយក្រុមលើកគ្នាមករករឿងវាយកម្មករ ។ ភ្លាមៗនោះ សមត្ថកិច្ច ក៏ចុះទៅដល់ និងបានដេញចាប់បានបក្ខពួកបង្កចំនួន១២នាក់ ម៉ូតូ៣គ្រឿងយកមកសាកសួរ ។

ក្រោយពេលកើតហេតុ ជនបង្កទាំងអស់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សាកសួរ និងអប់រំ បើសិនជាថ្ងៃក្រោយមានរឿងនេះកើតឡើងទៀត នឹងចាត់ការតាមនីតិវិធី ៕

image2-2 image1-2 image3-2

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print