image2

ស្រ្តីរើសអេតចាយត្រូវក្មេងស្ទាវបាញ់ត្រូវមួយគ្រាប់ ខណៈកំពុងដេកតាមផ្លូវ

nkd-36x6_outline

ភ្នំពេញ៖ ករណីផ្ទុះអាវុធមួយគ្រាប់ កាលពីព្រឹក៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរ វត្តលង្កា នៅតាមបណ្តោយ ផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញគឺផ្តើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង និងម៉ូតូ ហើយខាងភាគីរថយន្តបានបើករត់ គេចខ្លួនបាត់មិនទទួលខុសត្រូវ បណ្ដាលឲ្យស្រ្តីម្នាក់ជាអ្នករើសអេតចាយ ដែលកំពុងដេកតាមផ្លូវត្រូវក្មេងស្ទាវបាញ់ត្រូវមួយគ្រាប់ ចំក្រោមក្លៀកខាងស្តាំ ធ្លាយចេញតាមឆ្អឹងជំនីខាងក្រោយ ។

ស្រ្តីរងគ្រោះដោយសារគ្រាប់កាំភ្លើងមានឈ្មោះ រុំ ភឿន អាយុ៤៩ឆ្នាំ ជាស្រ្តីរើសអេតចាយ ត្រូវបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យកាល់ ម៉ែតភ្លាមៗ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន ដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា៖ «ករណីផ្ទុះអាវុធខាងលើនេះ គឺភាគីម៉ូតូ ដែលមានគ្នា៣នាក់ មិនមែនជាក្មេងស្ទាវនោះទេ បានប៉ះពៀរជាមួយ ភាគីរថយន្តមួយគ្រឿងទៀត ហើយក្រោយពេលកើតនោះ ស្រាប់តែខាងរថយន្តបើករត់ ធ្វើឲ្យខាងម៉ូតូ បើកដេញតាមពីក្រោយ ដោយបើកបញ្ច្រាសផ្លូវលេខ៥១ ពីត្បូងទៅជើង ហើយក៏ប៉ះដៃចង្កូតគ្នា ក៏បណ្តាលឲ្យដួល ហើយមានការផ្ទុះអាវុធតែម្តង» ។

ប្រភពដដែល បានបន្តទៀតថា នៅពេលផ្ទុះអាវុធនោះ ក៏បានបណ្តាលផ្លាតចំ ស្រ្តីម្នាក់រើសអេតចាយ ដែលកំពុងដេកតាមផ្លូវរងរបួសផងដែរ ហើយភ្លាមនោះកម្លាំងនគរបាលខណ្ឌដូនពេញ បានចុះទៅស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនបង្ក និងស្វែងរកចាប់ខ្លួនចាត់ការតាមច្បាប់ ។

ដោយឡែក ប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុ បានឲ្យដឹងថា មានករណីក្មេងស្ទាវ ដេញបាញ់គ្នា គ្រាប់កាំភ្លើងផ្លាតចំស្រ្តីម្នាក់រងរបួស ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ កន្លែងរងរបួសត្រូវចំក្រោមក្លៀកខាងស្តាំ ធ្លាយចេញតាមឆ្អឹងជំនីខាងក្រោយ។ ប្រជាពលរដ្ឋបាននិយាយថា ចំណែកម៉ាករថយន្ត និងម៉ូតូ ដែលក្មេងស្ទាវដេញបាញ់ប្រហារគ្នា គឺមិនបានដឹងទេ ៕

image2 image5 image4 image3 image1

ដោយ៖ ស ដារ៉ា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print