5b7753c4-4df9-486d-99ec-684c77b28b9a

ស្រ្តីម្នាក់ដេកស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួន ដោយសារខ្យល់គ

nkd-36x6_outline

ខេត្តកណ្តាល ៖ មានករណីស្រ្តីម្នាក់ដេកស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួន ស្ដិតនៅភូមិបឹងខ្នា ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង៦និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៦ ដោយសារខ្យល់គ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះម៉ៃ សឿង ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរ កសិករ នៅភូមិ-ឃុំកើតហេតុខាងលើ  ។

តាមការឲ្យដឹងពីកូនរបស់ស្ត្រីរងគ្រោះ ឈ្មោះជន់ ចក់ ភេទប្រុស អាយុ៣៤ឆ្នាំ បានអោយ ដឹងថា ម្តាយរបស់គាត់មានជំងឺលើឈាម ហើយលេបថ្នាំជាប្រចាំ ប៉ុន្តែនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គាត់អត់បានលេបថ្នាំលើឈាមទេ ហើយដេកនៅក្រោមផ្ទះគ្រែមួយតែឯងឃើញម្តាយដេកមិនក្រោក ស្រាប់តែគាត់ស្លាប់ទៅហើយ ។

តាមការពិនិត្យពីសមត្ថកិច្ចជំនាញស្រុកនិងអាជ្ញាធរឃុំបានអោយដឹងថា ជនរងគ្រោះស្លាប់ដោយខ្យល់គ ។ សពបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ស្អាងជ័យ

5b7753c4-4df9-486d-99ec-684c77b28b9a

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print