ជញ្ជីងថ្លឹងរថយន្ត នៅឃុំក្បាលត្រាចស្រុក ស្នួលថ្លឹងតែលុយ

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រុមអ្នកដឹកដំឡូងមីតាមរថយន្តធំៗបានបង្ហើបឲ្យដឹងថា ស្ថានីយ ជញ្ជីងថ្លឹងទម្ងន់រថយន្តដឹកផ្ទុកលើសទម្ងន់លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិ មានជ័យ ឃុំក្បាលត្រាច ស្រុកស្នួល ខេត្ត ក្រចេះ ហាក់បីដូចជាបង្កើតឡើងដើម្បី ប្រមូល ផលប្រយោជន៍តែប៉ុណ្ណោះមិនគិត ពីកសិផលរបស់ពលរដ្ឋទេ ។
ការលើកឡើងបែបនេះគឺដោយសារគេសង្កេតឃើញថា មានរថយន្តយីឌុបធំៗដឹកជញ្ជូនសម្ភារនិងទំនិញផ្សេងៗ ឆ្លងកាត់ទៅ បានដោយរលូន ពោលគឺមិនហ៊ានត្រួតពិនិត្យឬថ្លឹងទម្ងន់រថយន្តនោះឡើយពេលទៅដល់ស្នាក់ការស្ថានីយជញ្ជីងខាងលើ គឺម្ចាស់រថយន្តគ្រាន់តែចុះទៅជួបមន្ត្រីជំនាញក្នុងការិយាល័យរួចហើយអាចបន្តដំណើរទៅមុខទៀតបានធម្មតា ។

ប្រជាពលរដ្ឋ នៅស្រុកស្នួលបានឲ្យដឹងថាក្នុងមួយយប់ៗគេសង្កេតឃើញរថយន្តយីឌុបធំៗជាច្រើនគ្រឿងដឹកផ្ទុកដំឡូងមី និងសម្ភារទំនិញផ្សេងៗ ពេញព្រៀបមកពី តំបន់នានាឆ្លងកាត់ ស្រុកស្នួលឆ្ពោះទៅខេត្តត្បូងឃ្មុំ ដើម្បីបន្តទៅលក់នៅទីផ្សារចុងក្រោយនៅប្រទេសវៀតណាម ។

ប្រភពពីក្រុមអ្នកបើករថយន្តដឹកដំឡូងមីបានឲ្យដឹងថា រាល់ការដឹកជញ្ជូនក្នុងមួយជើងៗពួកគាត់ត្រូវចំណាយលុយកាកច្រើន បង់តាមជញ្ជីងផង ហើយទៅបង់ឲ្យមន្ត្រីនៅច្រកព្រំដែនទៀត ពិសេសនៅតាម ស្ថានីយជញ្ជីងនីមួយៗបើបង់តាមមនោ សញ្ចេតនាបង់ត្រឹមតែ៥ម៉ឺនទៅ៨ម៉ឺនរៀល ប៉ុណ្ណោះ ហើយបើគេថ្លឹងរកឃើញថាផ្ទុកលើសទម្ងន់វិញគឺគេតម្រូវបង់ផាកពិន័យមួយ គុណនឹងពីរឯណោះ ។

ជាមួយនឹងសកម្មភាពនៃការដឹកជញ្ជូនដំឡូងមី និងទំនិញផ្សេងៗត្រូវបានគេដឹង ថា មានកាដឹកផ្ទុកលើសទម្ងន់ដែលច្បាប់បានកំណត់ តែគេសង្កេតឃើញការអនុវត្តច្បាប់របស់មន្ត្រីជំនាញស្នាក់ការស្ថានីយមួយនេះហាក់មានសភាពធូររលុង ។

បើតាមប្រភពពីមន្ត្រីម្នាក់បានបង្ហើបឲ្យដឹងថា តាមការប៉ាន់ស្មានរាល់ការដឹកជញ្ជូនតាមរថយន្តយីឌុបធំៗ គឺអាចផ្ទុកលើស ទម្ងន់ប្រមាណពី៥ទៅ១០តោនប៉ុណ្ណោះ ហើយការណ៍ដែលមិនបានថ្លឹងទម្ងន់រថ យន្តមូលហេតុគឺដោយសារជញ្ជីងខូច ហើយមន្ត្រីជំនាញកំពុងធ្វើ ។
ដោយឡែកលោក ជួប ផល្លីន អនុ ប្រធានមន្ទីរសាធារណការខេត្តទទួលបន្ទុកស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្តបានឲ្យដឹងថា សព្វថ្ងៃគឺមន្ត្រីជំនាញកំពុងតែដំណើរ ការការងាររបស់គេជាធម្មតាទេមិនមាន ការខកខានឡើយ ហើយជញ្ជីងក៏មិនខូចឬគាំងដែរព្រោះជញ្ជីងត្រូវបានខាងក្រសួង ទិញមកបំពាក់រហូតដល់ទៅពីរគ្រឿង ថ្មីចែស ។

ដោយឡែកមន្ត្រីបម្រើការនៅស្ថានីយថ្លឹងជញ្ជីងលើកំណាត់ផ្លូវជាតិលេខ៧ស្ថិតនៅភូមិមានជ័យ ឃុំក្បាលត្រាច ស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងដែរថា ហេតុតែមិនបានថ្លឹងរថយន្តទាំងអស់នោះមកពីជញ្ជីងខូច ។ មតិទូទៅបានរិះគន់ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តនេះថា បើនៅតែប៉ុន្តែបណ្ដោយធ្វើរបៀបនេះតទៅ ទៀតទោះបីប្រមុខរាជរដ្ឋាភិបាលចំណាយថវិការាប់សិបលានដុល្លារសម្រាប់ជួស ជុលផ្លូវក៏មិនគ្រាន់ដែរ បើប្រធានមន្ទីរមិន ខ្វល់បណ្ដោយឲ្យមន្ត្រីឈរយកតែលុយ ដូចក្នុងរូបនេះជាក់ស្តែងក្នុងយប់ថ្ងៃម្សិល មិញតាមតែអំពើចិត្តនោះ ៕

k-02 k-01

...

ដោយ ៖ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print