ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កំពុងបើកចំហការនាំធ្យូងចេញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីខេត្តឧត្តរមានជ័យមកថា ច្រកអន្តរជាតិអូរស្មាច់ នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងតែមានសកម្មភាពនាំធ្យូងចូលទៅក្នុងប្រទេសថៃយ៉ាងគ្រឹកគគ្រេង ដោយត្រូវបានគេសង្ស័យថា មានការឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ជាពិសេស គយ និងរដ្ឋាករ និងប្រធានស្នាក់ការច្រកទ្វានោះតែម្ដង ។

ប្រភពបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញដែលបាននាំធ្យូងចូលទៅក្នុងប្រទេសថៃមានឈ្មោះ ធីដែលបានរត់ការគ្រប់ស្ថាប័នពាក់ព័ន្ធផងដែរ ។ ការដឹកជញ្ជូនធ្យូងឆ្លង ដែនត្រូវបានគេសង្កេតឃើញស្ទើររៀងរាល់ថ្ងៃ ដោយប្រើប្រាស់រថយន្ដសណ្តោងរបស់ថៃចូលមកដាក់នៅក្នុងបន្ទាយជិតបន្ទាត់ព្រុំដែន ។ ការធ្វើអាជីវកម្មនាំធ្យូងឆ្លងដែនចេញទៅប្រទេសថៃត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាឈ្មួញជាជនជាតិថៃបានចំណាយលុយរាប់លានបាតមកដាក់ទុនឲ្យពលរដ្ឋខ្មែរកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់គ្រប់ទីកន្លែងយកមកដុតធ្យូងលក់ទៅឲ្យពួកគេ ។

ទោះជាក្រសួងកសិកម្មរក្ខាប្រមាញ់មិនអនុញ្ញាតឲ្យផ្ដល់សិទ្ធិឲ្យធ្វើអាជីវកម្មដល់ឈ្មួញឬក៏ក្រុមហ៊ុនណាមួយលើការធ្វើអាជីកម្មនាំធ្យូងចេញទៅក្រៅប្រទេសយ៉ាងណាក៏ដោយតែសកម្មភាពនាំធ្យូងចេញនៅតែមានលក្ខណៈដូចជាក្រុមហ៊ុនដ៏ធំមួយយ៉ាងដូច្នេះ ។ នេះអាចសបញ្ជាក់ឲ្យឃើញថាឲ្យតែត្រូវរ៉ូវជាមួយអាជ្ញាធរជំនាញនិងស្ថាប័នពាក់ព័ន្ធប្រចាំការនៅច្រកអន្តរជាតិគឺរួចជាស្រេចទោះជាគ្មានច្បាប់អនុញ្ញាតពីក្រសួងក៏ប្រព្រឹត្តទៅយ៉ាងរលូនដែរ ៕

02 01

...

ដោយ ៖ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print