រញ្ជួយដីកម្រិត៦.៩រ៉ិចទ័រនៅជប៉ុនបង្កឲ្យមានរលកយក្សស៊ូណាមិ

ចែករំលែក៖

ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា រលកយក្សស៊ូណាមិមួយបានវាយប្រហារ នៅឈូងសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងប្រទេសនេះបន្ទាប់ពីការរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រកាលពីវេលាម៉ោង៥និង៥៩នាទីព្រឹក ម៉ោងនៅក្នុងតំបន់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។

ក្រុមភូគព្ភសាស្ត្រអាមេរិក (USGS) ដំបូងឡើយបានកំណត់ថា ការរញ្ជួយដីនោះ មានកម្រិត៧.៣រ៉ិចទ័រ ប៉ុន្តែក្រោយមកបានកែតម្រូវនៅត្រឹមកម្រិត៦.៩រ៉ិចទ័រវិញ។

ការរញ្ជួយដីនេះបានធ្វើឲ្យកក្រើកញាប់ញ័រដល់ទីក្រុងតូក្យូដែលស្ថិតនៅកណ្តាលនៃខេត្ត Fukushima តាមឈូងសមុទ្រនោះទៀតផងដោយមានជម្រៅ១០គីឡូម៉ែត្រ។

ទីភ្នាក់ងារព័ត៌មាន NHK របស់ជប៉ុន បានផ្សព្វផ្សាយថា រលកយក្សស៊ូណាមិក ម្ពស់៦០សង់ទីម៉ែត្រត្រូវបានសង្កេតឃើញថា មានវត្តមានឡើងនៅកំពង់ផែ Onahama Fukushima ខណៈដែលរលកយក្សស៊ូណា មិកម្ពស់៩០សង់ទីម៉ែត្រកើតមាននៅកំពង់ផែ Soma ភ្លាមៗនោះផងដែរ។ ទីតាំងខាងលើនេះជាកន្លែងតែមួយដែលរងការបំផ្លិចបំផ្លាញពីរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។

ក្រុមឧតុនិយមជប៉ុនបានចេញបម្រាម ប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិដែល មានម្ពស់រហូតដល់៣ម៉ែត្រ។ គេបានស្នើឲ្យ ពលរដ្ឋភៀសខ្លួនទៅរកទីទួលខ្ពស់ឆ្ងាយពីឈូងសមុទ្រតាមរយៈសំឡេងស៊ីរ៉ែនថា សូមចាកចេញជាបន្ទាន់ ។

ទីភ្នាក់ងារព័ត៌មានតូក្យូបានដកស្រង់ប្រភពពីមន្ត្រីប៉ូលិសអះអាងថា ស្ត្រីម្នាក់ ត្រូវកញ្ចក់នៃអគារមួយបែកធ្លាក់ចំក្បាល បណ្តាលឲ្យដាច់ស្លាប់។ ប៉ុន្តែទោះបីយ៉ាង ណាគេនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតដោយសារការរញ្ជួយដីនាពេលនេះនៅឡើយទេ៕

15175398_618942188277614_1470775561_n

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print