លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្រ្តី និងគ្រឿងស្រវឹង

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្រ្តី និងគ្រឿងស្រវឹង នៅសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

នាឱកាសនោះផងដែរលោកស្រីក៏បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលានាពេលនេះគឺចំពេលដែលប្រទេសយើងកំពុងតែលើកតម្កើងតម្លៃស្ត្រីឲ្យមានសមភាព និងសមធម៌ជាមួយបុរសក្នុងសង្កម ជាពិសេស ក្នុងការលើកតម្កើងតួនាទីដឹកនាំ និងជម្រុញសកម្មភាពចូលរួមក្នុងការសម្រេចចិត្តក្នុងគោលនយោបាយនានា។

លោកស្រីក៏បន្តទៀតថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង រួមជាមួយគោលនយោបាយ និងផែនការសកម្មភាពជាតិផ្សេព័ន្ធដែលមានសមត្ថកិច្ចជំនាញ ពិនិត្យនិងចាត់វិធានការទប់ស្កាត់រាល់ខ្លឹមសារ រូបភាពនៃការផ្សព្វផ្សាយដែលមានលក្ខណៈជម្រុញលើកទឹកចិត្តនៃការប្រើប្រាស់គ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងសំណូមពរឲ្យអង្គសិក្ខាសាលាបន្តពិភាក្សាគ្នាឲ្យបានផុសផុល ៕

sam1 sam2 sam3 sam4 sam5 sam6 sam7 sam8 sam9

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print