a78260d4-bd20-473f-ba6f-976096437561

ឃាត់យុវជន៣នាក់ មានកាន់ដំបង សោ ម្លេត សង្ស័យបង្កទំនាស់តាមដងផ្លូវសាធារណៈ

nkd-36x6_outline

ភ្នំពេញ៖ យុវជន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីក្មេងស្ទាវពីរក្រុមមានកាន់ដំបងជ្រុង និងសោ សង្ស័យបង្កទំនាស់តាមផ្លូវសាធារណៈ កាលពីវេលាម៉ោង២១យប់ ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៦ ត្រង់ចំណុចហាងខារ៉ាអូខេ ដឹឃ្វីន ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញក្មេងស្ទាវ មួយក្រុមមានគ្នា៣នាក់បានឈរតាមដងផ្លូវហើយមានកាន់ដំបងជ្រុងដែកទីបជ្រុងនិងសោ ម្លេតកំពុងតែរង់ចាំវៃអ្នកណាម្នាក់ទើបប្រជាជននៅម្ដុំនោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តរាគមន៍និងឃាត់អ្នកទាំងបីនាក់នោះជាក់ស្ដែងយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ។

សមត្ថកិច្ចបានអោយដឹងថាអ្នកទាំងបីនាក់នោះទី១មានឈ្មោះ ហេង ម៉េងជូរ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករកញ្ចក់ មានទីលំនៅឃ្លាំងនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ មានឈ្មោះ ហៀប មករា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបរ រថយន្ត ស្នាក់នៅជាមួយគ្នា និងទី៣ មានឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករកញ្ចក់ ស្នាក់នៅជាមួយគ្នា។

តាមប្រភពពីយុវជនទាំងបីបានអោយដឹងថាមុនពេលកើតហេតុរូបគេទាំងបីនាក់បានបើករថយន្តកូរ៉េមួយគ្រឿងតាមផ្លូវខាងលើស្រាប់តែមានរថយន្តមួយគ្រឿងបានឈប់នៅខាងមុខរថយន្តរបស់ពួកគាត់ពេលនោះពួកខ្លួនស្មានថារថយន្តខាងមុខមានបញ្ហាអ្វីទើបចុះសួរនាំភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានជិះមកបុករថយន្តរបស់ខ្លួនហើយក៍ឈ្លោះប្រកែកគ្នាភ្លាមនោះអ្នកជិះម៉ូតូពីរនាក់នោះយកដុំថ្មគប់កញ្ចក់រថយន្តរបស់ខ្លួនហើយរត់គេចខ្លួនបាត់។ ក្រោយមកទើបគ្នារបស់ខ្លួនពីរនាក់ទៀតចុះពីលើរថយន្តហើយក៍កាន់ដំបងដែកទីបនិងសោរដើម្បីការពារខ្លួនខ្លាចពួកអ្នកជិះម៉ូតូនាំគ្នាមកវ៉ៃពួកខ្លួន។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់ខ្លួនអ្នកទាំង៣នោះយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលទឹកថ្លាហើយក៍បញ្ជួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការបន្តប៉ុន្តែក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរួចក៍ដោះលែងអោយត្រឡប់ទៅផ្ទះវិញអស់ទៅព្រោះពួកគេគឺជាជនរងគ្រោះ ៕  ដោយ ៖ តុង សីហា

 

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print