ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាវិលត្រឡប់ពីទីក្រុងសៀមរាបមកកាន់ រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ ដែលបានប្រារព្ឋធ្វើកាលពីថ្ងៃទី ២១-២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅនេះនៅទីក្រុងសៀមរាប អង្គរ ៕
