Republican presidential candidate Donald Trump speaks to supporters as he takes the stage for a campaign event in Dallas, Monday, Sept. 14, 2015. (AP Photo/LM Otero)

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសអីុរ៉ង់ព្រមានតបតបើសហរដ្ឋអាមេរិកបំពានលើកិច្ចព្រមព្រៀងបរមាណូ

nkd-36x6_outline

មេដឹកនាំសាសនាដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអីុរ៉ង់គឺមានឥទ្ធិពលជាងប្រធានាធិបតីអីុរ៉ង់ទៅទៀតលោក Ayatollah Ali Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «រដ្ឋាភិបាល អាមេរិកបានបំពានកិច្ចព្រមព្រៀងបរមាណូជាច្រើនលើកក្នុងពេលកន្លងមក។

លោក Ayatollah Ali Khamenei បាន ប្រកាសថា ការណ៍ដែលអាមេរិកពន្យារពេល ដាក់ទណ្ឌកម្មមកលើអីុរ៉ង់គឺជាការបំពានកិច្ច ព្រមព្រៀងរវាងអីុរ៉ង់នឹងប្រទេស៥+១កាល ពីឆ្នាំ២០១៥។ ទន្ទឹមនឹងនោះអីុរ៉ង់ប្រកាស ថា នឹងមានវិធានការតបតវិញពីការដាក់ ទណ្ឌកម្មថ្មីប្រសិនបើអាមេរិកអនុម័តនោះ។

មេដឹកនាំកំពូលរបស់ប្រទេសអុីរ៉ង់បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួន នឹងប្រតិកម្មឆ្លើយតបវិញ ប្រសិនបើសហ រដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មជាថ្មីចំពោះសាធារណរដ្ឋអ៊ិស្លាម។ នេះបើយោងតាមការការចុះផ្សាយរបស់ស៊ីអិនអិននៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោក Ali Khamenei បាននិយាយតាម ទូរទស្សន៍ថា «ប្រសិនបើទណ្ឌកម្មនេះត្រូវបានអនុវត្តមែននោះនេះគឺពិតជាការរំលោភ លើកិច្ចព្រមព្រៀងដោយឥតសង្ស័យ ហើយ ពួកគេគួរតែដឹងថា សាធារណរដ្ឋអ៊ិស្លាមហ្នឹង ពិតជាមានប្រតិកម្មចំពោះវា»។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ស៊ីអិនអិនថា កាលពីសប្ដាហ៍មុនសភាសហ រដ្ឋអាមេរិកបានបោះឆ្នោតពង្រីកច្បាប់ទណ្ឌ កម្មអុីរ៉ង់សម្រាប់រយៈពេល១០ឆ្នាំទៀត ប៉ុន្តែរដ្ឋាភិបាលលោក អូបាម៉ា កំពុងធ្វើការដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មបន្ថែម ព្រមទាំងកំពុងធ្វើការជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកធ្វើជំនួញជាមួយអុីរ៉ង់ទៀតផង។

កន្លងមកទំនាក់ទំនងរវាងអីុរ៉ង់នឹងអាមេរិកល្អប្រសើរនឹងគ្នាឡើយវិញក្រោយពីភាគីទាំងពីរបានព្រមព្រៀងគ្នាលើកម្មវិធី បរមាណូ។ អីុរ៉ង់ក៏បានរួចផុតទណ្ឌកម្មដឹកជញ្ជូនដោយពេលនេះអីុរ៉ង់បាននាំប្រេង ចូលទៅកាន់តំបន់អឺរ៉ុបនិងតំបន់ជាច្រើនផ្សេងទៀត។

ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ ឆ្នោតស្ថានភាពទំនាក់ទំនងរវាងអីុរ៉ង់នឹងអាមេរិកបានប្រែប្រួល។ ទាំងនោះហើយបានធ្វើឲ្យមានការបារម្ភជាថ្មី បើសិនជា ប្រធានាធិបតីថ្មីអាមេរិកងាកទៅរករុស្ស៊ីដោយបោះបង់អីុរ៉ង់ចាត់ទុកអីុរ៉ង់ជាសត្រូវដូចដើមនោះ។ ប៉ុន្តែរឿងនោះមិនអាចទៅ រួចឡើយ អាមេរិកមិនអាចកែប្រែកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចតាមតែ ចិត្តនោះឡើយ។ កន្លងមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ ថា កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់គឺជាគ្រោះមហន្តរាយ។

មិនមែនតែប្រទេសអីុរ៉ង់នោះទេ ប្រទេស ជាច្រើនទៀតក៏ព្រួយបារម្ភមិនចាញ់អីុរ៉ង់នោះដែរ។ តាមសារព័ត៌មាន The Guardian របស់អង់គ្លេសបានផ្សាយថា មកទល់ពេលនេះមាន១១ប្រទេសនឹងរងឥទ្ធិពលក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាច នៅថ្ងៃទី២០ ខែមករាខាងមុខ។

ប្រទេសតំបន់បាល់ទិក

ប្រទេសតំបន់បាល់ទិកកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងខ្លាចលោក ដូណាល់ ត្រាំ មិនយកចិត្តទុកដាក់ទៅលើក្តីកង្វល់របស់ប្រទេសសម្ពន្ធមិត្តណាតូ ចំពោះការគំរាម កំហែងរបស់រុស្ស៊ី។ កាលពីខែកក្កដាកន្លង ទៅលោក ត្រាំ បាននិយាយទៅកាន់សារ ព័ត៌មានញូវយ៉កថាមថា អាមេរិកនឹងមិន ជួយដល់ប្រទេសលីទុយអានៀ ឡាត់វៀ និងអេស្តូនៀ ឡើយលើកលែងតែបង់ប្រាក់គ្រប់គ្រាន់ចូលក្នុងឃ្លាំងប្រាក់របស់ណាតូ។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា បើលោកជាប់ឆ្នោតលោកនឹង រំលាយអង្គការណាតូចោល។ ទាំងនេះ ហើយធ្វើឲ្យប្រទេសជាសមាជិកណាតូកាន់ តែបារម្ភ។
កន្លងមកណាតូបានបង្កើនការធ្វើសមយុទ្ធ និងបញ្ជូនកម្លាំងទាហានទៅកាន់តំបន់ សមុទ្របាល់ទិកដើម្បីទប់ទល់នឹងការគំរាម កំហែងរបស់រុស្ស៊ី។

អីុរ៉ាក់និងស៊ីរី

លោក ដូណាល់ ត្រាំ បានសន្យាថា នឹង វាយប្រហារកម្ចាត់ក្រុមIS នៅស៊ីរី និងអីុរ៉ាក់ ដោយលោកបានសន្យាសហការជាមួយ រុស្ស៊ីបើកការវាយប្រហារទៅលើក្រុមIS។ នៅពេលនេះអីុរ៉ាក់បង្ហាញការព្រួយបារម្ភ ហើយប្រឆាំងទៅនឹងសកម្មភាពរបស់លោក ត្រាំ ដែលចង់យកប្រេងពីអីុរ៉ាក់ដើម្បីបំពេញ ទៅលើការចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអីុរ៉ាក់ចាប់ពីឆ្នាំ២០០៣មក។

កូរ៉េខាងត្បូងនិងជប៉ុន

លោក ត្រាំ បានប្រកាសធ្វើឲ្យជប៉ុនព្រួយ បារម្ភយ៉ាងខ្លាំងដោយលោកបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងទំនាក់ ទំនងការពារជាតិរវាងប្រទេសទាំង២ដែលបានអនុវត្តជាង៦០ឆ្នាំកន្លងមកនោះ។ ក្នុងនោះអាមេរិកនឹងដកទាហាន៤៧ពាន់នាក់ចេញពីជប៉ុន។ ក្រៅពីនេះលោក ត្រាំ ក៏ បានប្រកាសដកទាហាន២៨.៥០០នាក់ ចេញពីប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្វី ដែលសំខាន់នោះគឺលោក ត្រាំ បានប្រកាស ថា កូរ៉េខាងត្បូងនិងជប៉ុនគួរតែបញ្ចប់ការ ពឹងផ្អែកទៅលើអាមេរិក។

ប្រទេសម៉ិចស៊ីកូ

ប្រាក់ Peso របស់មិុចស៊ីកូធ្លាក់ថ្លៃរហូតដល់១៣ភាគរយគឺជាការធ្លាក់ខ្លាំងបំផុត ក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធា នាធិបតីអាមេរិក។ មិុចស៊ីកូព្រួយបារម្ភខ្លាំងនោះគឺពេលអាមេរិកបណ្តេញជនអន្តោ ប្រវេសន៍ម៉ិចស៊ីកូជាង៥លាននាក់នៅអា មេរិកឲ្យត្រឡប់មកស្រុកវិញ។ ជាមួយគ្នា នោះការនាំចេញរបស់ម៉ិចស៊ីកូរហូតដល់ ៨០ភាគរយទៅកាន់អាមេរិក។

ប្រទេសអ៊ុយក្រែន

នៅពេលនេះពលរដ្ឋអ៊ុយក្រែនកាន់តែបារម្ភពេលលោក ត្រាំ ជាប់ឆ្នោត។ ជាមួយគ្នានោះការផ្តល់ជំនួយរបស់លោកខាង លិចទៅលើអ៊ុយក្រែនក៏កាន់តែថយចុះផងដែរ។ ប្រសិនបើគ្មានការជួយពីអាមរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មិនផ្តល់ ជំនួយទេនោះអ៊ុយក្រែននឹងប្រឈមនូវ ការបែកបំណុលជាមិនខាន។

ប្រទេសកាណាដា

កាណាដាក៏បានបង្ហាញក្តីបារម្ភក្រោយលោក ត្រាំ ជាប់ឆ្នោតដោយសារតែទំនិញនាំចេញរបស់កាណាដាដល់ទៅ៧២ភាគ រយទៅអាមេរិក និងផ្តល់ការងារធ្វើឲ្យពល រដ្ឋកាណាដាជាង២,៥លាននាក់។

ប្រទេសអាហ្វហ្គានីស្ថាន

ក្រោយឡើងកាន់តំណែងលោក ត្រាំ នឹងមិនមើលរំលងអាហ្វហ្គានីស្ថានដែលជាទីកន្លែងធ្វើឲ្យអាមេរិកត្រូវចំណាយ ប្រាក់និងអាយុជីវិតទាហានជាច្រើននៅទីនោះទេ៕

Republican presidential candidate Donald Trump speaks to supporters as he takes the stage for a campaign event in Dallas, Monday, Sept. 14, 2015. (AP Photo/LM Otero)ayatollah_ali_khamenei_2_xfko

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print