trump3

អធិការបតីអាល្លឺម៉ង់ថ្កោលទោស ដូណាល់ ត្រាំ ដកអាមេរិកចេញពី TPP

nkd-36x6_outline

អធិការបតីអាល្លឺម៉ង់លោកស្រី អេន ហ្គេឡា មែរគែល កាលពីថ្ងៃទី២៣ ខែ វិច្ឆិកាបានរិះគន់លោក ដូណាល់ ត្រាំ ដែលបានប្រកាសបោះបង់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ហើយមានថា រាល់កិច្ចព្រមព្រៀងក្នុងពេលអនាគតអាចនឹងអាក្រក់ជាងនេះទៀត។

ការប្រកាសដកខ្លួនចេញពីTPP របស់ លោកដូណាល់ ត្រាំ កើតឡើងក្នុងពេល ដែលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម និង វិនិយោគឆ្លងទ្វីប TTIP ដែលកំពុងតែ ពិភាក្សារវាងអាមេរិក នឹងសហគមន៍អឺរ៉ុប ក៏មិនទាន់មានភាពល្អប្រសើរនោះដែរ។ អធិការបតីអាល្លឺម៉ង់បញ្ជាក់ថា នៅពេល អនាគតនឹងមានកិច្ចព្រមព្រៀងជាច្រើនទៀត ប៉ុន្តែមិនយកតាមលក្ខណៈនៃកិច្ច ព្រមព្រៀង TPP និងTTIP។

លោកស្រីមែរគែលបញ្ជាក់ថា«ខ្ញុំសូម និយាយតាមត្រង់ជាមួយអស់លោក ខ្ញុំមិនសប្បាយចិត្តឡើយនៅពេលដែលកិច្ចព្រមព្រៀងឆ្លងទ្វីប TPP មិនអាចក្លាយជាការពិត នៅពេលដែលអាមេរិកដកខ្លួនចេញ។

កិច្ចព្រមព្រៀងTPP គឺជាការខិតខំ របស់ប្រធានាធិបតីជិតបញ្ចប់អាណត្តិ បារ៉ាក់ អូបាម៉ា ជាច្រើនឆ្នាំកន្លងមក។ ក្នុងនោះមានអាមេរិក និង១១ប្រទេស ផ្សេងទៀតជាសមាជិកបានសម្រេចកាល ពីខែតុលា ឆ្នាំ២០១៥ ក្រោយកិច្ចពិភាក្សា រយៈពេល៥ឆ្នាំ។កិច្ចព្រមព្រៀងនោះសំដៅទៅសេរីភាពពាណិជ្ជកម្មក្នុងតំបន់ ដែលមានសេដ្ឋកិច្ច រហូតដល់៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះ មានប្រទេសជាសមាជិក ដូចជា អូស្ត្រាលី, ប្រ៊ុយណេ,កាណាដា,ឈីលី,ជប៉ុន,ម៉ាឡេស៊ី,មុិចស៊ីកូ,ញូវហ្សេឡេន,ប៉េរ៉ូ,សិង្ហបុរី និងវៀតណាម។

កន្លងមកនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានបញ្ជាក់ថា កិច្ចព្រម ព្រៀងឆ្លងទ្វីប TPP បើខ្វះអាមេរិកនោះមានន័យថា កិច្ចព្រមព្រៀងនេះនឹងត្រូវ ចាប់ផ្តើមជាថ្មី។ ក្នុងថ្ងៃទី២១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រកាសនៅក្នុងសន្និសីទកាសែតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ថា TPP បាត់បង់អាមេរិកនោះគឺគ្មានន័យ ឡើយ។ លោក អាបេ បានបញ្ជាក់ទៀតថា មកទល់ពេលនេះមិនទាន់មានប្រទេសណាមួយប្រកាសដកខ្លួនចេញពីTPP នោះឡើយក្រោយការបោះឆ្នោត អាមេរិក។

លោក ដូណាល់ ត្រាំបានប្រកាសថា នឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ឆ្លងសមុទ្រ TPP នៅថ្ងៃដំបូងឡើងកាន់អំណាចនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧។

នៅក្នុងឃ្លីបវីដេអូដែលបានផ្សាយកាល ពីថ្ងៃទី២១ ខែវិច្ឆិកា ដែលជាសាររបស់ លោក ត្រំា ផ្ញើទៅកាន់ពលរដ្ឋអាមេរិកពី ដំណើរផ្ទេរអំណាចប្រធានាធិបតីទើបតែជាប់ឆ្នោតដូណាល់ ត្រាំ បានបញ្ជាក់ថា នៅថ្ងៃចូលកាន់តំណែងដំបូងលោកនឹង ដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ភ្លាម។

នៅក្នុងឃ្លីបវីដេអូលោក ត្រាំ បានចាត់ ទុកកិច្ចព្រមព្រៀងTPP គឺជា សោតនាដកម្ម សម្រាប់អាមេរិក។ ជំនួសទៅនឹងកិច្ចព្រម ព្រៀងTPP លោកត្រាំបានសន្យាថានឹង បង្កើនពាណិជ្ជកម្មទ្វេភាគីដើម្បីផ្តល់ការងារ ធ្វើសម្រាប់ពលរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងTPP ត្រូវបានប្រទេសជាដៃគូអាមេរិកនៅតំបន់អាស៊ីដល់ទៅ១២ប្រទេសបានចុះហត្ថលេខា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយនឹងមានប្រសិទ្ធភាពនៅ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រសិនបើសភារបស់ ប្រទេសសមាជិកយ៉ាងតិច៦ប្រទេសបាន អនុម័តនោះ។ ទាំងនោះមានន័យថាកិច្ច ព្រមព្រៀងTPP ចាំបាច់ត្រូវតែមានការចុះហត្ថលេខាពីអាមេរិក និងជប៉ុន៕

trump3

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print