ឃាត់​ខ្លួន​មុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀនពីរនាក់​នៅស្រុក​អង្គស្នួល

ចែករំលែក៖

ស្រុកអង្គស្នួល៖ កាលពីវេលាម៉ោង១៥ និង៣០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកកនៅចំណុចផ្លូវលំ ភូមិទឹកជាពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់១-ឈ្មោះ សុខ សាន្ត ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងពើក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
២-ឈ្មោះថុលរិនដាភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិត
រស់នៅភូមិត្រពាំងភូមិឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាល។
សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀចំនួន០៧កញ្ចប់ តូច ទូរសព្ទ័ដៃ០៣គ្រឿង ម៉ាកកណូគាចុចពិលចំនួន០២គ្រឿង ម៉ាកអិលជី០១គ្រឿងសេរីចាស់ ដាវដែក០១កាំបុិតផ្គាក់០១កាំបុិតប៉ុង័តោ ឧបកណ៍ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ។
តាមចម្លើយសារភាពរបស់ជនល្មើសបានឆ្លើយថាចំពោះថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីឈ្មោះ
ថុលរិនដានៅភូមិត្រពាំងភូមិនិងឈ្មោះដាំ ណាវ៉ាន់ហៅនាគភេទប្រុសអាយុ៣៥នៅភូមិត្រពាំងពើកឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាល ។
បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

img_5857 img_5858 img_5859

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print