ថាច់ ផល្លា ព្រមានប្តឹង ហេង ស៊ីមន បើមិនបញ្ចប់ការបរិហាកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ៖ អតីតអ្នកសិល្បៈនិងជាសង្សារចាស់លោក ប៉ែន ចំរ៉ុង គឺ កញ្ញា ថាច់ ផល្លា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្មីៗនៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរស្កាត់ពីអាមេរិកនោះត្រូវបានគេទម្លាយថា នាងគ្រោងនឹងប្តឹងតារាសម្តែងប្រុសលោក ហេង ស៊ីមន ពីបទបរិហាកេរ្តិ៍ ប៉ុន្តែពេលនេះនាងបញ្ជាក់ថា បានផ្លាស់ប្តូរចិត្តវិញហើយ ប៉ុន្តែនាងព្រមានថាអាចនឹងប្តឹងប្រសិនបើការសម្អុយឈ្មោះនាងពីបុរសម្នាក់នេះមិនត្រូវបានបញ្ចប់។

ក្រោយផ្តាច់ចំណងស្នេហ៍ជាមួយនឹងតារាសម្តែង ប៉ែន ចំរ៉ុង អ្នកនាងថាច់ ផល្លាជាអាណិកជនរស់នៅសហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងជាមួយនឹងតារាសម្តែងលោកហេង ស៊ីមន ប៉ុន្តែចំណងស្នេហ៍នេះប្រែជាល្វីងជូរចត់ក្រោយពីលេចចេញភាពរកាំរកូស និងចោទគ្នាទៅវិញទៅមករហូតមានការលេចឮសាយភាយក្នុងចង្កោមអ្នកសិល្បៈ ដោយការបង្ខូចកិត្តិយសរបស់កញ្ញា ថាច់ ផល្លាទៅវិញ។ ប្រភពពីអ្នកជិតឌិតអ្នកនាងថាច់ ផល្លា លើកឡើងថា ទំនាក់ទំនងនេះបានកើតមានឡើងក្រោយពីចំណងស្នេហ៍ហេង ស៊ីមន និងកុលាបក្រៅស្រុកមិនមានលទ្ធផលច្រើនរហូតមានការចោទប្រកាន់ថា លោកហេង ស៊ីមន មានគម្រោងបោកប្រាស់ប្រាក់កាសកញ្ញា ថាច់ផល្លា ខណៈដែលនៅក្នុងស្រុក មានការចោទប្រកាន់កញ្ញា ថាច់ ផល្លា រឿងមានចិត្តរាយមាយនិងស្នេហ៍មិនរើសមុខ។ អ្នកបង្ខូចកិត្តិយសនាងត្រូវបានដាក់បន្ទុកទៅលើលោកហេង ស៊ីមន។

លោកហេង ស៊ីមន មិនអាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែក្នុងជំនួបអ្នកនាងថាច់ ផល្លា ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”កាលពីថ្មីៗនេះ នាងទទួលស្គាល់ថា ដើមឡើយនាងមានគម្រោងប្តឹងតារាសម្តែងម្នាក់ដែលនាងស្នើមិនបញ្ចេញឈ្មោះ។ នាងបញ្ជាក់ថា កំហឹងរបស់នាងបានរសាយមកវិញ ក្រោយពីការបង្ខូចកិត្តិយសនាងត្រូវបានស្ងប់ស្ងាត់។ នាងបានផ្លាស់ប្តូរគម្រោងប្តឹងផ្តល់វិញព្រោះតែនាងចង់ទុកផ្លូវឲ្យមនុស្សម្នាក់ដើរ ប៉ុន្តែនាងព្រមានថា នឹងធ្វើចំណាត់ការតាមផ្លូវច្បាប់ប្រសិនបើតារាសម្តែងរូបនោះមិនបញ្ចប់សកម្មភាពបង្ខូចកិត្តិយសនាង។ នាងបន្តថា ការធ្វើដំណើរមកកម្ពុជាជាថ្មីនេះគឺដើម្បីធ្វើដំណើរកម្សាន្តនិងគ្រោងចុះទៅចែកអំណោយមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាខេត្ត។ នាងថា នឹងចំណាយពេលប្រមាណ៣ខែដើម្បីមកកម្ពុជា គោលបំណងសំខាន់គឺដើរកម្សាន្តនិងចែកអំណោយព្រោះតែមិត្តភក្តិនាងនៅសហរដ្ឋអាមេរិកមានសមាគមជួយដល់ជនក្រីក្រនៅកម្ពុជា ហើយក៏មិនមានគម្រោងប្រឡូកសិល្បៈវិញដែរ។ នាងបញ្ជាក់ដែរថា ក៏មិនដែលនឹកនា និងមានបំណងស្វែងរកជំនួបជាមួយអតីតសង្សារលោក ប៉ែន ចំរ៉ុងវិញដែរ។ នាងថា រវាងនាងនិងលោកប៉ែន ចំរ៉ុងគឺបញ្ចប់ជាស្ថាពរហើយគ្មានថ្ងៃបកក្រោយវិញដែរ។

គួរបញ្ជាក់ដែរថា កញ្ញា ថាច់ ផល្លា វ័យ៣៥ឆ្នាំ ដែលអ្នកក្នុងចង្កោមសិល្បៈដឹងថា ជាអតីតគូស្នេហ៍លោកប៉ែន ចំរ៉ុង អស់រយៈពេលជាច្រើនឆ្នាំមុនពេលចាប់ផ្តើមស្នេហ៍ តារាសម្តែងភិន សុដាលីស ។ នាងបានចេញទៅរស់នៅប្រទេសអាមេរិក២៣ឆ្នាំមកហើយ ប៉ុន្តែអ្នកនាងឧស្សាហ៍ឡើងចុះស្រុកខ្មែរញឹកញាប់ដោយសារតែនាង ក៏ជាតារាសិល្បៈមួយរូប ដែលបានចុះមកថតកុននៅកម្ពុជាកន្លងមក ។

អ្នកនាងសម្ដែងរឿងលើកដំបូងនៅកម្ពុជាក្រោមចំណងជើងថា «សុំកើតជាកូនភ្លោះបី» និងបានសម្ដែងជាតួឯកក្នុងរឿងទី២ក្នុងរឿង «ឈាមស្រែកស្បែកហៅ» ជាដើម ។ កន្លងមក អាណិកជនរស់នៅសហរដ្ឋអាមេរិក កញ្ញា ថាច់ ផល្លា បានខូចចិត្តស្អិតទ្រូងរីងរៃមិនតិចទេ ក្រោយពីសង្សារបណ្តូលចិត្តគឺលោក ប៉ែន ចំរ៉ុងបានដាច់ចិត្តបោះបង់ចោលរូបនាងទៅស្រលាញ់ ភិន សុដាលីស ។ គាប់ជួនក្នុងពេលនោះ អ្នកនាងផល្លាដែលបាក់ចិត្តស្រឡាញ់លោកហេង ស៊ីមន ជាតួជំនួសស្រាប់តែមានរឿងអន់ចិត្តគ្នាហើយរង្គោះរង្គើទំនាក់ទំនង ប្រែក្លាយជាសត្រូវ។ ថាច់ ផល្លាគឺជាម្ចាស់ហាងអ៊ុតសក់នៅក្នុងរដ្ឋប៊ូស្តុន ហើយនាងក៏ជាកូនស្រីអ្នកមានជីវភាពធូធារម្នាក់ផងដែរ ដែលធ្វើឲ្យតារាសម្តែងក្នុងស្រុកមួយចំនួនចោមស្នេហ៍ ។

កន្លងមកពេលទាក់ទងជាមួយលោក ប៉ែន ចំរ៉ុង កញ្ញាថាច់ ផល្លា បានជួយថវិកាមិនតិចនោះទេផ្តល់ឲ្យប៉ែន ចំរ៉ុងហើយ បើទោះជាលោកប៉ែន រស់ ដែលជាបងប្រុស ប៉ែន ចំរ៉ុង ធ្លាប់បានអះអាងថា អ្នកនាង ថាច់ ផល្លា គ្រាន់តែជាមិត្ត និងមិនមានគុណស្រ័យចំពោះលោកប៉ែន ចំរ៉ុង ជាប្អូន ក៏ការទម្លាយចេញរបស់គណនីមួយក្នុងពេលគូស្នេហ៍ទាំងពីរបែកគ្នា ដែលបានប្រកាសឲ្យប៉ែន ចំរ៉ុង ត្រូវតែសងលុយរបស់អ្នកនាងផល្លា ឲ្យអស់មុននឹងរៀបការជាមួយភិន សុដាលីស ៕

phla-simon-9 phla-simon-10 phla-simon-11 phla-simon-6 phla-simon-5 phla-simon-2 phla-simon-7 phla-simon-1 phla-simon-3 phla-simon-4

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print