អាវុធហត្ថខេត្តសៀមរាប ចាប់រថយន្ដដឹកឈើគ្រញូងបង្កប់ក្រោមកន្ទក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះប្រតិបត្តិការបង្ក្រាប និងចាប់រថយន្តកូរ៉េមួយគ្រឿងដឹកឈើគ្រញូង បង្កប់ក្រោមកន្ទក់ រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើ អនុវត្ដតាមច្បាប់ ចំណែម្ចាស់រថយន្តខាងលើរត់គេចខ្លួន។

ការចុះបង្ក្រាបរថយន្ដបង្កប់ឈើគ្រញូងនោះធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវកូរ៉េ ក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានប្រាប់នៅរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៦នេះថា រថយន្ដកូរ៉េនេះប្រភេទកែច្នៃ ពាក់ស្លាកលេខ សៀមរាប 3A-1280 ដែលបានបង្កប់ឈើគ្រញូង ក្រោមកន្ទក់រកឃើញវត្ថុតាងមាន ឈើក្រញូងចំនួន១៩៣ដុំ ទម្ងន់៤៣០គីឡូក្រាម ស្មើរនិង០,៣៦៨ម៉ែត្រគូប និងឈើស្រស់ចំនួន៣៧ដុំ ទម្ងន់ ២០០គីឡូក្រាមស្មើរ០,១៦៦ម៉ែត្រគីប)។ វត្ថុតាងបានយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីប្រគល់ទៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីអនុវត្តតាមនីតិវិធីច្បាប់៕

srnews-post468 img-20161124-wa0015 img-20161124-wa0011

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print