ដើរឆ្លងថ្នល់ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង បន្ទាប់ពីដើឆ្លងផ្លូវ ហើយត្រូវរថយន្តមិន ស្គាល់ម៉ាកបើកបុក រួចរថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចប៉ុស្តិ៍កន្ទោកប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសូរសំឡេងរថយន្តជាន់ហ្វ្រាំងអូស បន្ទាប់មកក៏លឺសូរបែកកញ្ចក់ ភ្លាមៗនោះ ក៏មានមនុស្សរត់មកមើល ស្រាប់តែឃើញបុរសម្នាក់ដេកស្លាប់កណ្តាលផ្លូវថែមទាំងមានស្នាមឈាមទៀតផង ។

សមត្ថកិច្ចជំនាញឲ្យដឹងថា តាមការពិនិត្យមើលស្លាកស្នាម កង់រថយន្ត និងសភាពសាកសពដេកនៅលើថ្នល់ គេអាចសន្និដ្ឋានដឹងថា រថយន្តបង្កជារថយន្តធុនតូច ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទឹសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ព្រោះស្នាមអូសកង់គឺមានប្រវែងប្រហែល២០ម៉ែត្រ ហើយជនរងគ្រោះទំនងជាដើរឆ្លងផ្លូវជិតផុតទៅហើយទើបរថយន្តបុក គួបផ្សំនិងទីកន្លែងកើតហេតុងងឹតផងនោះ ទើបធ្វើឲ្យអ្នកបើកបរមើលមិនឃើញអ្នកដើរ តែទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សាកសពត្រូវបានរថយន្តដឹកយកទៅរក្សាទុកនៅវត្តតាំងកសាង បើរកមិនឃើញសាច់ញាតិទេនោះ នឹងបូជានៅក្នុងវត្តនេះតែម្តង  ៕ ដោយ ៖ សុខាសែនជ័យ

...

image3-8 image1-22

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print