ឥណ្ឌូនេស៊ីបង្កើនសន្តិសុខ ការពារមហាបាតុកម្មទ្រង់ទ្រាយធំ

ចែករំលែក៖

កម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានបង្កើនកម្លាំងការពាររហូតដល់៨.៧០០នាក់ និងរថយន្តប្រឆាំងអំពើហិង្សា៣៦គ្រឿងបានដាក់ពង្រាយដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ដែលអាចកើតឡើងបាន ពេលមានបាតុកម្មទ្រង់ទ្រាយធំ នៅទីក្រុងចាការតា នាថ្ងៃទី២៥ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ខាងមុខ ។

តំណាងប៉ូលិសជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា នៅក្នុងការបង្កើនកម្លាំងការពារ បានប្រមូលមកពី២១ខេត្ត ដែលជាប៉ូលិសមានបទពិសោធខ្ពស់។ កម្លាំងសន្តិសុខបនបែងចែកជា ៨៧ក្រុម ដោយក្នុងមួយក្រុមៗ មានសមាជិក១០០នាក់ ការពារទីតាំង ៣៩កន្លែងផ្សេងគ្នា នៅទីក្រុងចាការតា។ ក្នុងពេលដែលកម្លាំងប៉ូលិសដទៃទៀត បានការពារទីតាំង៧កន្លែងទៀតនៅក្នុងទីក្រុង ក្នុងនោះមានសភានិងវិមានប្រធានាធិបតី ។

ក្នុងថ្ងៃជាមួយគ្នានេះ ប្រធានាធិបតី Joko Widodo បានអំពាវនាវឲ្យពលរដ្ឋរក្សាការអត់ធ្មត់ទប់ស្កាត់អំពើហឹង្សាកើតឡើង ខណដែលស្ថាភពកាន់តែតានតឹងដោយបាតុកម្មបង្កតឡើងដោយក្រុម អិស្លាម។ មន្ត្រីទទួលខុសត្រូវបានបញ្ចូនទាំងឧទ្ធម្ភាគចក្រ បាចខិតប័ណ្ណព្រមានដល់អ្នកចូលរួមធ្វើបាតុកម្ម អាចនឹងត្រូវផ្តន្ទាទោសបើមានអំពើហិង្សាកើតឡើង ៕

protestdemonstrationjakarta_kompas jakartarallydemonstration_okezonecom-400x230

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print