មិនដឹងមានគំនុំអី កាប់ប្រហារបុរសម្នាក់ជាច្រើនកាំបិតស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្មេងស្ទាវមួយក្រុម ដោយមិនស្គាល់មុខបានដេញវាយនិងកាប់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង១និង៥៥នាទីរំលងអធាត្រថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៦ ត្រង់ចំណុចមុខច្រកចូលអាស្រមលោកតាម្ចាស់ស្រុក តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង្គ២ សង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្មេងស្ទាវដេញវាយនិងកាប់បណ្ដាលឲ្យស្លាប់នោះមានឈ្មោះវៀង យាំុឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញក្រុមក្មេងស្ទាវមួយក្រុមមិនស្គាល់អត្តសញ្ញាណបានដេញវាយហើយកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ហើយបានដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីធ្វើសកម្មភាពកាប់ទៅជនរងគ្រោះហើយនោះក្រុមជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែជនរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យសង្វេក ។ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុនិងបានធ្វើការទំនាក់ទំនងទៅតាអាចារ្យរករថយន្តដឹកសពជនរងគ្រោះយកទៅតម្កល់នៅឯវត្តចាក់អង្រែក្រោមដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើងទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

gim-2 gim-4gim-3 gim-1

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print