gi-2

ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច តែរត់គេចមិនរួច

nkd-36x6_outline

ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូចេញមកពីរៀន ស្រាប់តែមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃបានសម្រេច តែជិះរត់គេចមិនរួច ត្រូវប្រជាពលរដ្នដេញ ចាប់បានវាយម្នាក់មួយដៃមួយជើង ទើបប្រគល់អោយសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវលេខ៤៣២ កែង១៧៣ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប្រុស ឧមត្ត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំ សង្កាត់ប្ញស្សី កែវ ខណ្ឌឬស្សីកែវ ។ នារីរងគ្រោះមានឈ្មោះ ឡូ សុខរ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ ទួលទំពួង២ ខណ្ឌចំការមន ជាបុគ្គលិតក្រុមហ៊ុនមួយកន្លែង ។

នារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបខ្លួនទើបតែចេញមកពីរៀនហើយបានជិះ ម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ1CA-1751មិនទាន់ដល់ផ្ទះផង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកNSX ពណ៌ត្រួយចេក អត់ពាក់ស្លាកលេខ បានធ្វើ សកម្មភាពឆក់ទួរស័ព្ទដៃមួយគ្រឿងម៉ាក I Phone ហើយក៏ត្រូវនារីរងគ្រោះស្រែកអោយគេ ជួយទើបប្រជាពលរដ្ឋជួយដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង២ឃាត់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពួង២នាំមកឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕  ដោយ ៖ ស រស្មី

gi-2 gi-1

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print