អាមេរិកនិងចិនឯកភាពគ្នាដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង

ចែករំលែក៖

អាមេរិកនិងចិនបានឯកភាពគ្នាទៅលើវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ដែលជាការតបតនឹងការសាកល្បងគ្រាប់បែកបរមាណូកាលពីខែកញ្ញារបស់ប្រទេសនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា អាមេរិកនិងចិនបានឯកភាពទៅលើសេចក្តីព្រាង ច្បាប់របស់អង្គការសហប្រជាជាតិក្នុងនោះមានទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង។ ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នេះនៅសប្តាហ៍ក្រោយ។

នៅពេលនេះរុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញសេចក្តីព្រាងច្បាប់លើកនេះឡើយ ប៉ុន្តែចិនអាចបញ្ចុះបញ្ចូលរុស្ស៊ីឲ្យបោះឆ្នោត គាំទ្រសេចក្តីព្រាងច្បាប់នោះ។ តាមច្បាប់រាល់សេចក្តីព្រាងច្បាប់នឹងត្រូវបានអនុម័ត នៅពេលដែលមានប្រទេសជាសមាជិកក្រុម ប្រឹក្សា៩ប្រទេសក្នុងចំណោម១៥បានបោះ ឆ្នោតគាំទ្រ។ អ្វីដែលកត់សម្គាល់នោះគឺ ប្រទេស៥ដែលជាសមាជិកអចិន្ត្រៃយ៍ត្រូវតែបោះឆ្នោតគាំទ្រទាំងអស់ទើបមានប្រសិទ្ធ ភាព។

ការបង្កើនការដាក់ទណ្ឌកម្មលើកនេះទៅលើកូរ៉េខាងជើងអាចជាលើកចុងក្រោយ របស់អាមេរិក ហើយក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចដឹកនាំ សហរដ្ឋអាមេរិកដែលនឹងមានទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េងខាងជើងវិញ។ ចាប់ តាំងពីឆ្នាំ១៩៥៣មកទល់ពេលនេះគឺគ្រប់គ្រាន់ហើយក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ហើយដល់ពេលដែលអាមេរិក ត្រូវលុបចោលទណ្ឌកម្ម ដូចអ្វីដែលប្រធានាធិបតីអូបាម៉ាបានធ្វើទៅលើប្រទេស គុយបានាពេលកន្លងមក ក្រោយរយៈ ពេលជាង៥០ឆ្នាំដែលត្រូវបានកាត់ផ្តាច់ ទំនាក់ទំនង និងដាក់ទណ្ឌកម្មទៅលើប្រទេស នោះ។

កន្លងមកមេដឹកនាំកូរ៉េខាងជើងមាន សុទិដ្ឋិនិយមចំពោះប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ ថា លោកនឹងពិចារណា ឡើងវិញ ដោយបញ្ចប់គំនុំជាមួយកូរ៉េខាង ជើង។ កន្លងមកមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញសេចក្តីប្រកាសអំពាវ នាវឲ្យប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេ រិក ដូណាល់ ត្រាំ មានសកម្មភាពល្អប្រសើរ ជាងនេះជាមួយកូរ៉េខាងជើង។ ជាមួយគ្នា នោះលោក គីម ជុងអ៊ុន ក៏បានថ្កោលទោស រដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក អូបា ម៉ា ដែលមានសកម្មភាពចងគំនុំជាមួយកូរ៉េខាងជើង។

នៅក្នុងសេចក្តីប្រកាសក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ត្រាំ ក្រសួងការបរទេសកូរ៉េខាងជើងបាន បញ្ជាក់ថា រាល់សកម្មភាពឌឺដងបរមាណូ របស់កូរ៉េខាងជើងនាពេលកន្លងមកគឺដើម្បី តបតនឹងអាមេរិកដែលមានសកម្មភាពឈ្លាន ពានកូរ៉េខាងជើងតែប៉ុណ្ណោះ។ ដូច្នេះបើរដ្ឋា ភិបាលក្រោយរបស់អាមេរិកមានទំនាក់ ទំនងល្អជាមួយកូរ៉េខាងជើងសកម្មភាពបរមាណូក៏មិនមានដូចមុនដែរ។
នៅក្នុងកំណត់ហេតុប្រមាណ៩ទំព័រទី ក្រុងព្យុងយ៉ាងបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនដកលិខិតគំរាមកំហែងបរមាណដល់ កូរ៉េខាងជើង។ នៅក្នុងកំណត់ហេតុនោះក៏បានបញ្ជាក់ថា អាមេរិកមានបំណងចង់ផ្តួល រំលំមេដឹកនាំកូរ៉េខាងជើងក្រោយពេលដែល លោក គីម ជុង អុីល ស្លាប់។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការ ប្រកាសរបស់ទីក្រុងព្យុងយ៉ាងសំដៅទៅលើលោក ដូណាល់ ត្រាំ ហើយអំពាវនាវ ឲ្យទីក្រុងវ៉ាស៊ីនតោនមានការកែប្រែទំនាក់ ទំនងជាមួយកូរ៉េខាងជើង។

ក្នុងចំណោមប្រធានាធិបតីអាមេរិកមាន តែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះដែលធ្លាប់ សរសើរលោក គីម ជុងអ៊ុន ថា ជាមេដឹកនាំ មានភាពក្លាហានឆ្លាតវៃ។ ចាប់តាំងពីលោក ត្រាំ ជាប់ឆ្នោតមកកូរ៉េខាងជើងបានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនប្តូរទស្សនវិស័យចំពោះ កូរ៉េខាងជើង។

«រដ្ឋាភិបាល អូបាម៉ា បានសាកល្បងធ្វើ អ្វីដែលនាំអសន្តិសុខ និងគ្រោះថ្នាក់ដល់ ទ្វីបអាមេរិក! សំណល់នេះបានធ្លាក់បន្ទុកទៅឱ្យរដ្ឋាភិបាលថ្មីជាអ្នកប្រឈមនឹងរដ្ឋ នុយក្លេអ៊ែរ» នេះជាអ្វីដែលមានសរសេរ ក្នុងទំព័រកាសែតបក្សពលរដ្ឋកូរ៉េខាងជើង។ កាសែតបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំ អាមេរិកគួរតែធ្វើតាមសម្តីរបស់លោក James Clapper ថាអាចមានការត្រូវរ៉ូវគ្នាជាទូទៅមួយដោយព្រមទទួលស្គាល់កូរ៉េខាង ជើងជាប្រទេសនុយក្លេអ៊ែរ។ ក្តីសង្ឃឹមរបស់ អាមេរិកចង់ឃើញកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរជាក្តីស្រមៃក្នុងអតីតកាល ប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីចុងខែតុលាកន្លង ទៅអ្នកសម្របសម្រួលភ្នាក់ងារសម្ងាត់អាមេ រិកលោក James Clipper បានប្រកាសអំពីបរាជ័យនៃការបញ្ចុះបញ្ចូលរបបព្យុងយ៉ាងឱ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ។ រដ្ឋាភិបាល អូបាម៉ា មានជំហរដាច់ខាតមិនព្រមចរចាជា មួយកូរ៉េខាងជើងឡើយដរាបណាប្រទេសមួយនេះមិនព្រមបោះបង់នុយក្លេអ៊ែរ។

ចំណែកលោក ដូណាល់ ត្រាំវិញ នៅក្នុង អំឡុងពេលឃោសនាលោកមិនបានផ្សព្វផ្សាយផែនការអ្វីច្បាស់លាស់ទាក់ទងនឹងនយោបាយជាមួយកូរ៉េខាងជើងឡើយគ្រាន់ តែបានព្រលយមាត់ថា លោកបើកចំហ ចំពោះការចរចាជាមួយនឹងមេដឹកនាំទីក្រុងព្យុងយ៉ាង គីម ជុងអ៊ុន និងបានបង្ហើបពី ចេតនាចង់ដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងផង។ ប៉ុន្តែគ្រាន់តែបានជាប់ឆ្នោតភ្លាម លោកបានទូរស័ព្ទទៅលោកស្រី ផាក គឿន ហេ ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបញ្ជាក់ អំពីកិច្ចសន្យារបស់អាមេរិកក្នុងក្របខ័ណ្ឌសម្ពន្ធសន្តិសុខជាមួយទីក្រុងសេអ៊ូល។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រទេសជប៉ុននិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការចែក រំលែកព័ត៌មានសម្ងាត់រវាងគ្នាពាក់ព័ន្ធបញ្ហា កូរ៉េខាងជើង។ កិច្ចព្រមព្រៀងទ្វេភាគីនេះ បានធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងមួយចំនួនធ្វើការប្រឆាំងដោយសារតែប្រជាជនទាំងនោះធ្លាប់មានអតីតកាលដ៏ជូរចត់ជាមួយ ជប៉ុននៅក្នុងជម្លោះប្រវត្តិសាស្ត្រ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាន វាយតម្លៃថា ជាកិច្ចព្រមព្រៀងចាំបាច់មួយ រវាងប្រទេសជិតខាងទាំងពីរដោយសារតែការគំរាមកំហែងផ្នែកយោធារបស់ទីក្រុង ព្យុងយ៉ាង។ ដោយកន្លងមកទីក្រុងព្យុង យ៉ាងបានសាកល្បងនុយក្លេអ៊ែរចំនួនពីរលើកនៅឆ្នាំនេះនិងមានបាញ់គ្រាប់មីស៊ីលចំនួន២០គ្រាប់។

នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួន ទីក្រុងសេអ៊ូលបានព្រមានប្រាប់ថា «កូរ៉េខាងជើងបានត្រៀមជាស្រេចដើម្បីសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឬក៏ធ្វើការបាញ់គ្រាប់មីស៊ីលថ្មីៗទៀត»។

ហេតុនេះហើយ បានជាកូរ៉េខាងត្បូងត្រូវតែពង្រឹងលើផ្នែកសន្តិសុខជាតិរបស់ ខ្លួនឲ្យបានខ្លាំងថែមទៀតដោយធ្វើសហប្រតិបត្តិការរួមគ្នាជាមួយជប៉ុននៅក្នុងការចែករំលែកព័ត៌មានសម្ងាត់រវាងគ្នាទៅវិញទៅមកដើម្បីប្រឈមទល់នឹងការគំរាម កំហែងផ្នែកយោធាពីកូរ៉េខាងជើងដែល កាន់តែកើនឡើងជាលំដាប់៕

jong-un-trump-1 jong-un-trump-3 jong-un-trump-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print